វិធីធ្វើទឹកសណ្តែកខៀវ រសជាតិឈ្ងុយឆ្ងាញ់ (មានវីដេអូ)

1649

គ្រឿងផ្សំ: ទឹក ១លីត្រ សណ្តែកខៀវ ៣០០ក្រាម ទឹក ៣០០មីលីលីត្រ ស្លឹកតើយ ១០សន្លឹក ស្ករស ២០០ក្រាម ទឹកដោះគោស្រស់ ៣០០មីលីលីត្រ។ វិធីធ្វើ​: យកស្លឹកតើយលាងឲ្យស្អាត រួចកាត់ខ្លីដាក់កិនជាមួយទឹក ៣០០មីលីលីត្រ កិនឲ្យសព្វល្អ រួចច្រោះកុំឲ្យដោយកាក។ យកសណ្តែកដាក់តាំ្រទឹក ទុកចោលរយៈពេល ៤ម៉ោង រួចស្រង់យកទៅដាក់កិនជាមួយទឹក ១លីត្រ កិនចូលគ្នាឲ្យសព្វល្អ ហើយច្រោះកុំឲ្យដោយកាក។

រួចអស់ហើយយកទៅចាក់ចូលឆ្នាំង ដាំឲ្យពុះ រួចដាក់ស្ករស ចូលកូរឲ្យសព្វ ហើយចាក់ទឹកស្លឹកតើយចូល កូរចូលគ្នា រួចដាក់ទឹកដោះគោស្រស់ចូល កូរចូលគ្នាទុកមួយរំពុះ ហើយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE