វិធីព្យាបាលជំងឺចៃតុកកែ លើគោ និងក្របី

3259

ខាងក្រោមនេះជាវិធីព្យាបាលជំងឺចៃតុកកែ លើគោ និងក្របី ដែលមានលក្ខណៈសាមញ្ញ ហើយអាចជ្រើសរើសយកវិធីណាមួយក៏បាន។

-ចាប់បូតចៃតុកកែដោយដៃដុតចោល ឬឱ្យមាន់ស៊ី
-លាយអំបិល២ខាំ ជាមួយទឹក៤លីត្រ យកទៅជូតលើខ្លួនសត្វគោ


– យកអំបិល១០០ក្រាម និងប្រេងដូតពាក់កណ្តាលកន្លះលីត្រ យកទៅស្ងោរឱ្យពុះ រួចទុកឱ្យត្រជាក់ ហើយយកមកលាបខ្លួនសត្វ
– លាយប្រេងដូង១ពែងតែ ស្ពាន់ធ័រ១ខាំ ម្សៅរមៀតកន្លះខាំ លាយបញ្ចូលគ្នាដាំឱ្យពុះ រួចទុកឱ្យត្រជាក់ យកមកលាបលើខ្លួនសត្វ


-ត្រាំទឹកថ្នាំជក់ស្ងួតក្នុងទឹក១លីត្រ និងថែមអំបិល១ស្លាបព្រា កូរឱ្យសព្វក្នុងទឹក រួចយកទឹកថ្នាំជក់នេះ ជ្រលក់ទឹកជូតលើខ្លួនសត្វ ពិសេសកន្លែងដែលចៃតុកកែខាំ
-យកគ្រាប់ទៀបបាយ ឬទៀបស្វិតចំនួន១គីឡូក្រាម និងគ្រាប់ល្ពៅ១គីឡូក្រាម ស្លឹកថ្នាំ២ខាំ ។ យកធាតុផ្សំបញ្ចូលគ្នា ហើយត្រាំទុកក្នុងទឹក២លីត្រ ទុករយៈពេល១៤ម៉ោង បន្ទាប់មក យកវាទៅលាបលើខ្លួនសត្វ ។

វិធានការការពារ៖
-ធ្វើអនាម័យកន្លែងដែលគោក្របីដេកនៅ (ក្រោល) បើមានស្មៅខ្ពស់ ត្រូវកាត់ចេញ និងសម្អាតកុំឱ្យមានសំរាម ថ្លុក ទឹកដក់ នៅក្បែរក្រោល
-ឧស្សាហ៍ផ្តល់អំបិលឱ្យសត្វស៊ី និងព្រួសទឹកអំបិលលើខ្លួនសត្វ

-ការពារកុំឱ្យសត្វជា ទៅប៉ះសត្វដែលមានចៃតុកកែរាតត្បាត
– អាចព្រលែងមាន់ចូលទៅក្នុងក្រោល ឬចិញ្ចឹមសត្វដាក់នៅក្រោល ដើម្បីឱ្យមាន់ចឹកចៃតុកកែ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE