ព្យាបាលប្រព័ន្ធសរសៃប្រសាទចុះខ្សោយ

486

ព្យាបាល៖ ប្រព័ន្ធសរសៃប្រសាទ ចុះខ្សោយ

រុក្ខជាតិ៖ ស្លឹកតើយ


វិធីធ្វើ និងប្រើប្រាស់៖
-លាងសំអាតស្លឹកតើយអោយបានស្អាតល្អ ហាន់វាជាកង់ៗ


-ដាំទឹក ៣កែវធំៗ រួចទុកវាអោយពុះរុយៗ ប្រមាណជា ១០ នាទី រហូតទឹកប្រែជាពណ៌បៃតងខ្ចី
បិទភ្លើង យកស្លឹកតើយចេញពី ឆ្នាំង ទុកទឹកអោយត្រជាក់មួយសន្ទុះ ទើបដាក់ចូលទៅក្នុងម៉ាស៊ីនកិន ចាក់ទឹកចូល ហើយកិនអោយម់ត់ ច្របាច់ច្រោះយកតែទឹក រួចចាក់ទឹកវាចូលទៅក្នុងកែវ រឺកូនចាន


-ផឹកមួយថ្ងៃ ៣ កែវ ។

វិធីមួយទៀត៖
– ដាំស្លឹកតើយ ជាមួយទឹក ៣ ពែង រំងាស់ចោល ២០ នាទី ដោយបើកភ្លើងតិចៗ ពេលទឹកប្រែជាពណ៌បៃតងខ្ចី ពន្លត់ភ្លើង ហើយត្រងយកតែទឹកផឹក។

ផឹកទឹកស្លឹកតើយជារៀងរាល់ព្រឹក និងរាល់ល្ងាច គឺអាចជួយព្យាបាលជំងឺសរសៃប្រសាទចុះខ្សោយបាន។ វិធីធ្វើពិតជាងាយស្រួលណាស់!

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE