រុក្ខឱសថនេះពូកែមែនអាចជួយព្យាបាលជំងឺខ្សោយបេះដូង ក្អកស្លេស្មច្រើន ស្ងួតបំពង់ក…

4528

ព្យាបាល៖ ក្អកស្លេស្មច្រើន ស្ងួតបំពង់ក គ្រុនក្ដៅ ហើមពោះ ខ្សោយបេះដូង គ្រុនឈាម រាគបណ្តាលមកពីពោះវៀនខ្សោយ អាហារមិនរលាយ ទឹកនោមផ្អែម…

ប្រភេទរុក្ខជាតិ៖ កន្ទួតព្រៃ

លក្ខណៈ​រុក្ខជាតិ៖ ជាប្រភេទរុក្ខជាតិដើមតូច មានកំពស់ពី ៥-៧ម៉ែត្រ។

-ស្លឹក រាងជាប្រភេទស្លាបបក្សី ស្លឹកតូចៗ ចែកជា២ជួរ

-ផ្កា តូចៗ ពណ៌លឿង ក្រអូប ចេញពីប្រគាបស្លឹក ចេញផ្កានៅខែ ៤-៥

-ផ្លែ មូលៗ ទំហំប៉ុនមេដៃ មានចង្អូរ។ រសជាតិ ផ្អែម ល្វីង ជូ ចត់

កន្លែង​ដាំ៖ ដុះដោយខ្លួនឯងនៅក្នុងព្រៃ ដែលមានពន្លឺថ្ងៃ។

ផ្នែក​ប្រើ​ប្រាស់៖ ប្រើផ្លែ ស្លឹក សំបកដើម ឫស ផ្កា។

ការ​ព្យាបាល៖

-ផ្លែខ្ចី ប្រើជាថ្នាំជំនួយសាច់ឈាមស្បែក

-ផ្លែចាស់ ប្រើជាថ្នាំ ក្អក ក្អកស្លេស្មច្រើន ស្ងួតបំពង់ក គ្រុនក្ដៅ ហើមពោះ ខ្សោយបេះដូង ខ្យល់ចាប់ រាក់ស៊ីធ្មេញ

-ផ្លែក្រៀម ព្យាបាលរាគបណ្តាលមកពីពោះវៀនខ្សោយ អាហារមិនរលាយ ក្អក ទឹកនោមផ្អែម

-សំបក​ដើម ព្យាបាលរាគ និងរបួស (ផ្សះ)

-ឫស ព្យាបាល គ្រុនក្ដៅ គ្រុនឈាម

-ស្លឹក ដាំងូត សំរាប់ព្យាបាលគ្រុន

-ផ្កា ព្យាបាលគ្រុនក្ដៅ ដោយផ្សំជាមួយថ្នាំត្រជាក់ផ្សេងទៀត៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE