វិធីធ្វើស្ងោរស៊ុបសាច់គោ រសជាតិហឹរតិចៗឆ្ងាញ់

149

គ្រឿងផ្សំ៖ សាច់គោហាន់ស្តើងល្មម ១កូនចាន, ប៉េងប៉ោះ ១-២ផ្លែ, គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម, ម្ទេសហុយ ១ស្លាបព្រាបាយ, អង្ករលីង ២ស្លាបព្រាបាយ, ទឹកត្រី ៣ស្លាបព្រាបាយ, អំបិល បន្តិច, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, ម្ទេស (ដាក់តាមចំណូលចិត្ត), ស្លឹកក្រូចសើច ស្លឹកខ្ទឹម និងស្លឹកជីររណា, ទឹក ២កូនចាន។ វិធីធ្វើ៖ ដាក់ទឹកចូលឆ្នាំងដាំឲ្យពុះ រួចដាក់អំបិលបន្តិច ដាក់គល់ស្លឹកគ្រៃ និងរំដេងចូល ទុកឲ្យពុះ ហើយដាក់ខ្ទឹមក្រហម ដាក់សាច់ចូលលរម្ងាស់ទុកឲ្យសាច់ផុយ។

បន្ទាប់ដាក់ប៉េងប៉ោះចូល រួចដាក់ទឹកត្រី អង្ករលីង និងម្ទេសហុយចូល កូរឲ្យសព្វចូលគ្នា។ ហើយបេះស្លឹកក្រូចសើចដាក់ចូល ដាក់ស្លឹកខ្ទឹម និងជីររណាហាន់ចូល ឆ្អិនហើយដាក់ទឹកក្រូចឆ្មារចូល ដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE