វិធីចិញ្ចឹមត្រីអណ្តែងក្នុងស្រះប្លាស្ទិច

508

* ការរៀបចំស្រះ៖
– ជ្រើសរើសទីតាំងស្រះនៅជិតផ្ទះងាយស្រួលមើលថែ និងនៅកន្លែងដែលស្រលះមានពន្លឺថ្ងៃ មិនត្រូវធ្វើនៅក្រោមម្លប់ឈើនោះទេ។
– ជីកស្រះមានទំហំល្មម ២មx៤ម ឬបណ្តោយទៅតាមទំហំប្លាស្ទិចដែលទិញបាន និងេជម្រៅ១ម៉ែត្រ។
– ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចឲ្យពេញបាតស្រះ និងទុកឲ្យសល់ប្រវែង៣តឹកជុំវិញមាត់ស្រះ រួចដាក់ដីដាំស្មៅសង្កត់ពីលើជុំវិញមាត់ស្រះនោះ។

20106737_1407679259317038_8263283650518986318_n 20046582_1407679109317053_3352034194917812024_n 20046340_1407679622650335_5030641500786615703_n 20046289_1407678325983798_2966976458883535967_n 20031891_1407678172650480_7382230339734372425_n
– ដាក់ទឹកចូលកម្ពស់៣/៤ នៃស្រះ ដាក់ទឹកEM ១លីត្រ ដាក់ជីលាមកគោ ឬកាកសំណល់ឡេជីវឧស្ម័នប្រមាណ១បង្គីចាក់ចូលក្នុងស្រះនោះ ដាក់ត្រួយទន្ទ្រោនខែត្រមួយរទេះតូចចូលដើម្បីបង្កើតប្លង់តុង និងចំណីសម្រាប់ត្រី ។
– ដាក់កំប្លោក ត្រកួនខ្លះ និងចកតូចៗ ដើម្បីជាជម្រកដល់ត្រី ជួយបង្កើតចំណី និងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល ៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន។

20031803_1407678765983754_3978620392899515909_n 20031583_1407679335983697_6574675491254531863_n 20031562_1407678275983803_4837754087821944121_n 19990608_1407679192650378_2370527459005497050_n 19990218_1407678199317144_6862391453775898334_n
* វិធីដាក់ត្រីចិញ្ចឹម៖
– ទិញពូជត្រីពីកសិដ្ឋាន រួចដាក់ថង់ដែលមានកូននោះបណ្តែតក្នុងស្រះរយៈពេល១ម៉ោង នៅពេលមេឃត្រជាក់ រួចបើកមាត់ថង់បាចទឹកចូលឲ្យកូនត្រីចេញមកសន្សឹមៗ។
– ពេលលែងកូនត្រីរួចរយៈពេល២៤ម៉ោងក្រោយទើបឲ្យចំណីវាបាន។

19989768_1407679142650383_3287468616973813335_n 19989622_1407678865983744_43942808385067462_n 19989521_1407678579317106_6127546570982109675_n 19989277_1407678522650445_4241941882161245507_n 19961308_1407678222650475_280937552944990945_n
* ការផ្តល់ចំណី៖
– ចំណីសម្រាប់កូនត្រី១ខែដំបូងមានដូចជាកន្ទក់ម៉ដ្ឋ ឬចំណីកូនត្រីដែលមានលក់នៅទីផ្សារ។
– យើងអាចចិញ្ចឹមកណ្តៀរ ជន្លេន និងទិញចំណីពីទីផ្សារសម្រាប់ឲ្យវាស៊ីក្នុង១ថ្ងៃ២ដង។

19959351_1407678452650452_2463773361280763037_n 19959122_1407678919317072_7937406643197559361_n 19905059_1407678992650398_4166400432684007848_n 19884391_1407679375983693_8847998992223463374_n 19554819_1407679489317015_2535738098958651478_n

– រយៈពេល៤ខែក្រោយមកយើងអាចចាប់ផ្តើមប្រមូលផលបាន ដោយ១គីឡូត្រីអណ្តែងមានចំនួនពី៦-៨ក្បាល។


SHARE