វិធីធ្វើត្រាវបំពងស្ករ (មានវីដេអូ)!

61

គ្រឿងផ្សំ៖ ត្រាវ ៧០០ក្រាម, ស្ករស ១២ស្លាបព្រាបាយ ឬ ៣/៤កូនចានចង្កឹះ, អំបិល ១/៤ស្លាបព្រាកាហ្វេ, ទឹកស្អាត ៤ស្លាបព្រាបាយ, ប្រេងសម្រាប់បំពង។

វិធីធ្វើ៖

១.យកត្រាវចិតសំបកឲ្យស្អាតលាងទឹក រួចកាត់ជាដុំៗវែងល្មម ឬតាមចំណូលចិត្ត

២.ដាំខ្ទះដាក់ប្រេងចូល ដាក់ត្រាវចូលបំពងឲ្យក្រៀមល្មម រួចស្រង់ទុកឲ្យស្រស់ប្រេង

៣.បន្ទាប់មកដាំខ្ទះដាក់ស្ករស, អំបិល និងទឹកចូលកូរឲ្យស្ករសរលាយបន្តិច រួចដាក់ត្រាវបំពងហើយចូលច្របល់ចូលគ្នាឲ្យសព្វល្អជាកាស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

អត្ថបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE