ចង្កឹះ៤ប្រភេទយកល្អកុំប្រើ បើមិនចង់នាំជំងឺដាក់ខ្លួន!

73

ចង្កឹះប្រភេទនេះកំពុងពេញនិយមខ្លាំងនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់អាហារខ្ចប់មួយចំនួន ឬសូម្បីតែក្នុងពេលធ្វើដំណើរកម្សាន្តនានា ព្រោះមិនត្រឹមតែតម្លៃថោក តែថែមទាំងផ្ដល់ផាសុកភាពដល់អ្នកប្រើ ដែលមិនចាំបាច់លាងទឹកទុកប្រើម្ដងទៀត។ ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួល វាក៏មានផលប៉ះពាល់ច្រើនដូចដែលមនុស្សភាគច្រើនបានដឹង។យោងតាមអ្នកជំនាញសុខភាពបានឱ្យដឹងច្បាស់ៗថា ចង្កឹះប្រភេទនេះត្រូវបានប្រើសារធាតុស្ពាន់ធ័រជ្រលក់ ហើយពេលប្រើជាប្រចាំ ឬស្ថិតក្នុងសីតុណ្ហភាពខ្ពស់ខ្លាំង វានឹងបញ្ចេញស្ពាន់ធ័រឌីអុកស៊ីតទៅក្នុងមាត់ ដែលនឹងបណ្ដាលឱ្យទៅជាមហារីកបាន។

+ចង្កឹះពណ៌៖ចង្កឹះផ្លាស្ទិកភាគច្រើនត្រូវផលិតឡើងពីសារធាតុមេឡាមីន (សម្រាប់ផលិតផ្លាស្ទិករឹង) និងសារធាតុ Formaldehyde (ត្រូវបានគេប្រើដើម្បីឱ្យជាតិពណ៌ជាប់បានយូរ) ដែលមិនអាចធន់នឹងកម្ដៅបានឡើយ។ អ្នកមិនគួរប្រើចង្កឹះប្រភេទនេះពេលចៀន ឬចម្អិនអាហារឡើយ ព្រោះពេលត្រូវកម្ដៅខ្លាំង វានឹងរលាយ ហើយជ្រាបចូលទៅក្នុងអាហារ ហើយបើសិនធ្វើបែបនេះយូរៗទៅ អាចនឹងប៉ះពាល់សុខភាពខ្លាំង។+ចង្កឹះដែលមានក្លិនមិនប្រក្រតី៖បើអ្នកកាន់ចង្កឹះហើយវាជះក្លិនជូរមក បានន័យថាចង្កឹះនោះមានមេរោគហើយ ហើយបើនៅតែបន្តប្រើវាទៀត មេរោគនិងបាក់តេរីទាំងឡាយនឹងចូលទៅក្នុងមាត់ បង្កជាគ្រោះថ្នាក់ដល់សុខភាពមិនខាន។+ចង្កឹះដុះផ្សិត៖ពួកគេអាចនឹងលាងជាមួយសាប៊ូ តែមិនបានដាក់សម្ងួតឱ្យស្ងួតទឹកល្អ ដែលយូរៗទៅអាចបង្កើតជាផ្សិត ហើយចម្លងបាក់តេរីដោយមិនដឹងខ្លួន។ដើម្បិអាចជៀសវាងបានពីគ្រោះថ្នាក់ អ្នកគួរងាកមកប្រើចង្កឹះដែក ឬចង្កឹះផ្លាស្ទិក តែត្រូវសម្អាតឱ្យបានត្រឹមត្រូវ ដោយដាក់វាឱ្យស្ងួត មុននឹងដាក់ចូលទូចាន ហើយក៏មិនត្រូវយកវាទៅចៀន ឬប្រើជាមួយកម្ដៅក្ដៅ ឬឈប់ប្រើចង្កឹះដែលមានស្នាមឆ្កូត ឬរបកថ្នាំពណ៌។

-មួយទៀតក៏មិនត្រូវទុកចង្កឹះនិងចានដែលញ៉ាំរួចត្រាំចោលយូរពេកដែរ ព្រោះចង់មិនចង់ មេរោគនឹងតោងជាប់ដែលអាចចម្លងមករាងកាយ ឬតោងរបស់ដែលនៅក្បែរនោះបាន៕

សម្រួលអត្ថបទដោយ៖ផ្កា ស

SHARE