អត្ថប្រយោជន៍សំខាន់ៗ១១យ៉ាងនៃក្រូចថ្លុងចំពោះសុខភាព

847

១- ក្រូចថ្លុង មានកាឡូរីទាប និងខ្លាញ់ទាប Pomelos មានជាតិខ្លាញ់ ០ ភាគរយ និង ៧២ កាឡូរីក្នុងមួយក្រាម។

ក្រូចថ្លុង មានអង់ស៊ីមមួយការដុតជាតិខ្លាញ់ដែលល្អចំពោះលោកអ្នក ដែលខ្លាចធាត់។ អ្នកគួរទទួលទាន ក្រូចថ្លុង មុនពេលញ៉ាំ ចំនីអាហារប្រចាំថ្ងៃ។ វាល្អសម្រាប់ ការរំលាយអាហារ, ជួយបញ្ចុះទម្ងន់, និងនៅ មានផលប្រយោជន៍ ច្រើនជាងនេះទៅទៀត ដោយសារ វាមាន៩ ភាគរយនៃ អាស៊ីតស៊ីទ្រិក, ១៤ ភាគរយ ស្ករ, ប៉ូតាស្យូម, ហ្វូសហ្វ័រ, កាល់ស្បូម, ពពួកវីតាមីន C, A, B1។

13529028_1007145129381258_8414658391188563707_n 13528993_1007145256047912_7140159722376533260_n

 

២- មិនតែប៉ុណ្ណោះ ក្រូចថ្លុង មានជាតិសរសៃ Fiber ៨ ភាគរយ ។ ម៉្យាងវិញទៀតក្រូចថ្លុង ផ្តល់អាហារូបត្ថម្ភ ចំពោះមនុស្សពេញវ័យ និង កុមារដែលមានអាយុ ៤ ឆ្នាំឡើង។ ការទទួលទាន ជាតិសរសៃកាឡូរីទាបបែបនេះនឹងធ្វើឲ្យមានអារម្មណ៍ថាឆ្អែត ហើយ ជាតិសរសៃនេះ នឹងរក្សា ពោះវៀនឲ្យមានសុខភាពល្អ និង ការពារកើត ជំងឺមហារីកពោះវៀនធំ។
វីតាមីន C, ដែលមាននៅក្នុងក្រូចថ្លុង ជួយពង្រឹងប្រព័ន្ធស៊ាំញ៉ាម់របស់អ្នកឲ្យរឹងមាំ។ យ៉ាងណាម៉ិញវាអាចការពារអ្នកបានពីការ ឆ្លងមេរោគសួតឬជំងឺរលាកសួត។ វីតាមីនសេ ជួយធ្វើឲ្យមានហានិភ័យ ទាបជាង ៤២ ភាគរយ នៃ ជំងឺដាច់សរសៃឈាមខួរក្បាល។

13528707_1007144372714667_2311165431146307761_n 13512198_1007144942714610_5145224614923212857_n

៣- អ្នកគួរតែកត់សម្គាល់ដែរថា ក្រូចថ្លុង មានសារធាតុការពារ antioxidants ដែលត្រូវបានគេឃើញថា ជួយកាត់បន្ថយភាពចាស់ និងការពារហើយប្រឆាំងនឹងជំងឺមួយចំនួន -ដូចជាជំងឺបេះដូងនិងមហារីក។

13450736_1007144902714614_4246252089180937840_n 13439242_1007144449381326_2588015649013928174_n

៤- ការផឹកទឹកក្រូចថ្លុង ៥៣០ មិល្លីលីត្រក្នុងមួយថ្ងៃ នឹងធ្វើឲ្យអង់ស៊ីមមួយរំញោចសកម្មភាពរបស់សារជាតិ គីមី ដែលបង្កអោយមានជំងឺមហារីកក្នុងផ្សែងបារីថយចុះគួរឲ្យកត់សម្គាល់។ ក្រៅពីនេះ សារជាតិប្រឆាំងអុកស៊ីតកម្ម ធម្មជាតិ ១, ការពារនិងទប់ស្កាត់សកម្មភាពរបស់ពពួកសារជាតិបង្កមហារីក។

13615429_1007144719381299_2825198752937216192_n 13615364_1007145159381255_5957311995806090992_n13532977_1007145209381250_3028079692743385051_n

៥- ក្រូចថ្លុងមានពណ៌ផ្កាឈូក, ក្រហម ផ្ទុកបរិមាណ lycopene ខ្ពស់, ជួយប្រឆាំង អុកស៊ីតកម្ម រួមចំណែកធ្វើឲ្យថយចុះគ្រោះថ្នាក់មហារីកក្រពេញប្រូស្តាត។

13615306_1007144412714663_5400163838932123490_n 13615099_1007144486047989_1961471418333444402_n13532977_1007144349381336_2012830134693085422_n

៦- ដោយឡែក សំបកក្រូចថ្លុងវិញ មានប្រយោជន៍ ការពារជំងឺក្អក រលាកទងសួត និង ជំងឺជាច្រើនទៀត។

13615026_1007145092714595_1844731093281448279_n 13612168_1007145012714603_5812495081675836017_n13532756_1007145296047908_4285405047932409807_n

៧- ទឹកក្រូចថ្លុង អាចជួយអ្នកជំងឺឲ្យមានសុខភាពល្អឡើងវិញបន្ទាប់ពីជំងឺគ្រុនក្តៅ, បន្ថយ អារម្មណ៍ក្តៅរោលរាលដោយសារសីតុណ្ហភាពសរីរាង្គឡើងខ្ពស់ ហើយក៏ជា ឱសថល្អចំពោះជំងឺគ្រុនផ្តាសាយផងដែរ។

13607021_1007145042714600_8374833790612669940_n 13599815_1007144786047959_1915687360000772278_n13529052_1007144856047952_8061810338444208911_n

៨- ក្រូចថ្លុងមានប្រយោជន៍ បំផុត នៅពេលដែលអ្នកមានបញ្ហាហើមពោះ, ពិបាករំលាយអាហារ ហើយវាជួយឲ្យកម្តៅក្នុងខ្លួនថយចុះ និងរំញោចសកម្មភាពរបស់ក្រពះ, ជួយរំលាយរំអិលនៅក្នុងបំពង់រំលាយអាហារ។

13592601_1007144552714649_3242997334597665673_n 13592243_1007144979381273_570923648762240493_n

៩- ទទួលទានទឹកក្រូចថ្លុងស្រស់ មួយកែវនៅពេលព្រឹក គឺល្អបំផុតសំរាប់ការគ្រប់គ្រងអាការទល់លាមក។

13590514_1007144749381296_564978645554442595_n 13590409_1007144672714637_703692351738770294_n

១០- ទឹក ក្រូចថ្លុងសម្បូរប៉ូតាស្យូម និងវីតាមីន C។ លោកអ្នកដែលបត់ជើងតូចតិច ដោយសារមានបញ្ហាថ្លើម, ក្រលៀន, បេះដូង ដូច្នេះអ្នកគួរទទួលទានទឹកក្រូចថ្លុងអោយបានទៀងទាត់ជារៀងរាល់ថ្ងៃ។

13567366_1007144822714622_8953809574210438244_n 13567313_1007144596047978_4825026871528149225_n

១១- បរិភោគក្រូចថ្លុងរាល់ថ្ងៃ ក៏ ជាវិធីមួយជួយកាត់បន្ថយជំងឺរលាកសន្លាក់បានដែរ។ ក្រូចថ្លុង ជា ផ្លែឈើ ដែលត្រូវបានគេរកឃើញថា ជាផ្លែឈើ ការពារមួយនូវការខូចខាតកោសិកា និងធ្វើឲ្យក្មេងជាងវ័យ។

13567199_1007144516047986_2605040940100416124_n 13557681_1007144632714641_4341390899273017391_n
ប្រភពៈSok Samnang

 

SHARE