ងាយៗវិធីធ្វើសម្លប្រហើរកូនកាត់!

85

គ្រឿងផ្សំ៖ បង្គា ៤០០ក្រាម (បកសំបក), បន្លែមាន ល្ពៅ, ស្នៀតពោត, ននោង, ស្លឹកបាស, ផ្សិត, ត្រលាច, ជីរនាងវង…ឬតាមចំណូលចិត្ត, ខ្ទឹមក្រហម ៣-៥ដុំ, ម្រេច ១ស្លាបព្រាកាហ្វេ, កាពិ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ទឹកស្អាត ៣កូនចានចង្កឹះ។

វិធីធ្វើ៖

១.ដាក់ម្រេចបុកជាមួយខ្ទឹមក្រហម និងកាពិបុកចូលគ្នា

២.ដាំឆ្នាំងដាក់ទឹកដាំឲ្យពុះ រួចដាក់គ្រឿងដែលបុកហើយចូលទុកមួយរំពុះ ហើយដាក់បន្លែទាំងអស់ចូល

៣.បន្ទាប់មកដាក់បង្គាចូលច្របល់ចូលគ្នារម្ងាស់ឲ្យពុះ ហើយដាក់ទឹកត្រី និងស្ករសច្របល់ចូលឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រច។

*នេះជាវិធីធ្វើមួយបែប ដែលយើងខ្ញុំបានបង្ហាញប្រាប់ ហើយសម្លរប្រហើរកូនកាត់នេះ ក៏មិនខុសពីសម្លប្រហើរយើងធម្មតាប៉ុន្មានដែរ គ្រាន់តែខុសតិចតួច និងធ្វើទៅតាមចំណូលចិត្ត៕

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE