វិធីដាំដំណាំ និងគុណប្រយោជន៏របស់ ខ្ជាយ

1200

I-គុណប្រយោជន៏

20292955_1418032474948383_7626887025920580514_n

បើយើងពុំបានដឹងច្បាស់ពីអត្ថប្រយោជន៍របស់ខ្ជាយទេ យើង ប្រហែល​ជាគិតថា ខ្ជាយមានប្រយោជន៍ត្រឹមតែស្លប្រហើរស្លនំ បញ្ចុកឬអន្លក់ជ្រលក់ប្រហុកប៉ុណ្ណោះ ។
តែការពិតខ្ជាយមានប្រយោជន៍ផ្នែក សុខភាពខ្លាំងណាស់ រហូត ត្រូវបានគេប្រដូចទៅនឹងមើមយិនស៊ិនទៀតផង ។

23472243_531232123885470_6325622845512977330_n

 

ជាពិសេសខ្ជាយ គឺជាឧសថមួយជួយដល់ជំងឺក្រលៀន និងជំងឺជាច្រើនទៀត ។ យើងដឹងហើយថា នៅពេលមានជំងឺជាច្រើនទៀត ។ យើងដឹងហើយថា នៅពេលមានជំងឺក្រលៀនឬតម្រងនោម នឹង បណ្តាលឲ្យកើតមានអាការផ្សេងៗទៀតដូចជា ឈឺក្បាល ប្រកាំង ឈឺឆ្អឹង ស្ងួតបំពង់កក្តៅក្នុង និងអ្វីដែលគួរឲ្យខ្លាចនោះ គឺធ្វើឲ្យមនុស្សយើងឆាប់ចាស់។

23376519_150119778940603_7837938619196406306_n

ពេលនេះយើងសូមនាំមកនូវមេនុយភេសជ្ជៈទឹកខ្ជាយសម្រាប់ប៉ូវ ក្រលៀន និងទប់ស្កាត់ជំងឺមួយចំនួនទៀត។
គ្រឿងផ្សំខ្ជាយលាងទឹកឲ្យស្អាត កិនឲ្យល្អិត ដាក់លាយទឹកស្អាត
ពីរកែវត្រងយកកែទឹកទៅដាក់លាយជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មារ ។

22687748_1580906081970112_9160111433465335735_n

 

គុណសម្បត្តិ
– ជួយប៉ូវឆ្អឹង ព្រោះសម្បូរកាល់ស្យូម ។
– ប៉ូវខួរក្បាល ព្រោះធ្វើឲ្យឈាមហូរទៅផ្គត់ផ្គង់ខួរក្បាលច្រើន ។
-សម្រួលតុល្យភាពអ័រម៉ូន

21078536_1381210201932004_2761292909821342845_n
– សម្រួលតុល្យភាពសម្ពាធឈាម ។
– ព្យាបាលជំងឺក្រលៀន ជួយឲ្យក្រលៀនធ្វើការល្អ ។
– ការពារជំងឺរលាកបំពង់ក ឬកើតពិសនៅក្រពេញទីរ៉ូរីតប៉ូវស្បូន

21077345_1381210128598678_4519554481713622589_n
– ការពារសក់ស្កូវ សក់ជ្រុះ
– ការពារកុំឲ្យក្រពេញប្រូស្តាតរីកធំ ។
– កែបញ្ហក្លនលូន ។

21032700_1381210025265355_3807794365427397778_n

II-វីធីដាំដំណាំខ្ជាយ

ដំណាំ​ខ្ជាយ ត្រូវ​ដាំ​ក្រោយពេល​ស្ទូង​រួច ហើយ​វា​ក៏​ជា​ប្រភេទ​ដំណាំ​ងាយ​ដាំ ងាយ​ថែទាំ ហើយ​រហ័ស​ប្រមូល​ផល។ មុន​ដាំ​ខ្ជាយ ត្រូវ​រើស​រក​កន្លែង​ដី​ស្ងួត កុំ​ឲ្យ​ដក់​ទឹក​ឬ​ជាំ​ទឹក ត្រូវ​លើក ជា​រង​សម្រាប់​ដាំ។ ដី​ត្រូវ​ភ្ជួរ ឬ​កាប់​ដី ឲ្យ​បាន​ជម្រៅ ចាប់ពី​២​ទៅ​៣​តឹក រួច​បំបែក​ដី​ឲ្យ​ម៉ត់​ល្អ ពង្រាប​ដី​ឲ្យ មាន​ខ្យល់​ចេញចូល ឬ​ហៅថា​ដី​ធូរ ដើម្បី​ឲ្យ​ដើម បែក​ច្រើន ហើយ​ក្នុង​ដើម​នីមួយៗ នឹង​ផ្ដល់​មើម​ច្រើន​។ ត្រូវ​លើក​ជា​រង ឲ្យ​បាន​កម្ពស់​៣​តឹក កាយ​យក​ក្បាល​រង ទទឹង​១​ម៉ែត្រ បណ្ដោយ តាម​ទំហំ​ដី ដែល​អាច​ដាំ​បាន។

21032565_1381210098598681_8316783774317173382_n

 

ប្រសិនបើ​ចង់ ទុក​ឲ្យ​វា​ផ្ដល់​ផល​បាន​យូរ​ខែ ត្រូវ​យក​មើម​ដែល​ចាស់ ទៅ​បណ្ដុះ រួច​ដក​យក​កូន​ទៅ​ដាំ។ លោក​ថា ដាំ​ខ្ជាយ ការ​ដាំ​កូន ត្រូវ​ទុក​គម្លាត ពី​ដើម​មួយ​ទៅ​មួយ ចម្ងាយ​៣​តឹក ដើម្បី​ឲ្យ​វា​បែក​គុម្ព​ច្រើន ហើយ​វា​នឹង​ផ្ដល់​មើម​ក៏​ច្រើន​ដែរ តាម​ដើម​នីមួយៗ

20992957_1381210221932002_1616695741995841798_n

ការថែទាំ​ដំណាំ​ខ្ជាយ ចាំ​បាច់​ត្រូវ​ថែម​ជី នៅ​ពេល​ដាំ​វា បាន​២​ទៅ​៣​ខែ ជា​ពេល វា​កំពុង​បែក​គុម្ព និង​ជា​ពេល​ដែល​វា​នឹង បែក​មើម​ច្រើន។ ការ​ថែទាំ​បោច​ស្មៅ និង​ជ្រំដី ហើយ​ពូន​គល់​វា ដើម្បី​ឲ្យ​ដី​ធូរ ជា​ការ​ថែទាំ​ដែល​ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​ចបជីក រុក​ទៅ​ប៉ះ​គល់ ក្រោម​ស្លឹក ព្រោះ​វា​ជា​ដំណាំ​មើម។ ការថែទាំ​មួយទៀត កុំ​ឲ្យ​ជ្រូក ឈ្មុស​រង និង គោ​ស៊ី​ស្លឹក​វា

20992628_1381209971932027_2110855523962092931_n

ខ្ជាយ​ជា​មើម ដែល​សត្វល្អិត​មិន​យាយី​ទេ វា​ក៏​ជា​វត្ថុធាតុដើម​មួយ​ប្រភេទ​សម្រាប់​ផ្សំ​ថ្នាំ​បំពុល សត្វល្អិត ដូច​ស្លឹកគ្រៃ ស្ដៅ ស្លែង បណ្ដូល​ពេជ្រ ជាដើម​ដែរ ដែល​សត្វ​ល្អិត មិន​អាច​បំផ្លាញ​វា​ឡើយ។ ចំពោះ​ការ​ប្រមូល​ផល​ខ្ជាយ គេ​សំគាល់ នៅ​ពេល​ស្លឹក​វា​ទុំ ហើយ​ស្វិត គឺ​មើម​ខ្ជាយ​វា​ចាស់ គេ​អាច​ប្រមូល​ផល​វា​ទុក​បាន

20292955_1418032441615053_2284409092332773359_n

ឯកសារ​ស្ដីពី​ដំណាំ​កសិកម្ម​ឲ្យ​ដឹង​ថា ខ្ជាយ​ដុះ​លូតលាស់​បាន​ប្រសើរ ក្នុង​កម្រិត​ទឹកភ្លៀង កម្ពស់​ពី​មួយ​ពាន់ ទៅ​មួយ​ពាន់ ប្រាំ​រយ​មី​លី​ម៉ែត្រ។ ប៉ុន្តែ​ដំណាំ​ខ្ជាយ​ត្រូវការ​ពន្លឺ​ថ្ងៃ​ខ្លី ដើម្បី​ឲ្យ​មើម​ខ្ជាយ វា​រីក​ធំធាត់ និង​ផ្ដល់​ទម្ងន់​ធ្ងន់។ ទិន្នផល​មើម​អាច​ទាប នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ ចាំង​មក​លើ​រង មាន​រយៈពេល​យូរ​ពេក គឺ​លើស​១២​ម៉ោង​ក្នុង​មួយថ្ងៃ។ ឯកសារ​ដដែល​បញ្ជាក់​ថា ដំណាំ​មើម​ភាគច្រើន មិនសូវ​រើស​ដី​ទេ ប៉ុន្តែ​ដី​អាច​ដាំ​បាន​ល្អ​ជាងគេ គឺ​ដីល្បាយខ្សាច់ ជា​ដី​ធូរ ហើយ​ស្រោះ​ទឹក និង​មាន​ជីរ​ជាតិ។

19875376_341469996285939_2139589591114173697_n

បើ​ដាំ​នៅ​តំបន់​ដីឥដ្ឋ ដំណាំ​មើម ពុំ​សូវ​ឲ្យ​ផល​ខ្ពស់​ទេ ព្រោះ​ដី​ដាំ​នោះ វា​ណែន​ពេក មើម មិន​អាច​រីក​ធំ​បាន​ដូច​ដី​ធូរ ឬ​ដីខ្សាច់​ឡើយ។

14670601_1800150240274013_1155920186748374750_n

មើម​ខ្ជាយ​អាច​ជីក​យក​ទៅ​បរិភោគ​បាន ចាប់​តាំង​ពី​មើម​វា​នៅ​ខ្ចី រហូតដល់ មើម​វា​ចាស់។ មើម​ខ្ជាយ​នេះ បើ​គេ​មិន​ចង់​ប្រមូល​វា​ពី​ដី​ទេ គេ​អាច​កប់​វា​នៅ​ក្នុង​ដី​នេះ បាន​រយៈពេល ១​ឆ្នាំ​ក៏​វា​មិន​ខូច​ដែរ។ លោក​អះអាង​ថា មើម​ខ្ជាយ លក់​បានជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​តម្លៃ​លក់​មើម​ខ្ជាយ បាន​ថ្លៃ​ខ្ពស់​ជាង​សព្វ​មួយ​ដង គឺ​នៅ​ពេល​បញ្ចប់​ខែ​ច្រូត មើម​ខ្ជាយ​ឡើងថ្លៃ ដោយសារ​តម្រូវការ វា​ច្រើន សម្រាប់​ធ្វើ​ម្ហូប បុណ្យទាន៕

14650196_629905673838180_7352147634892467692_n

ប្រភពៈ កសិកម្មដំណាំម្រុំ

SHARE