អាហារ៧មុខ កាន់តែញ៉ាំសម្រស់កាន់តែស្អាត!

91

-តែបៃតង៖មានសារធាតុដែលអាចធ្វើឲ្យអ្នកស្បែកចាស់របស់អ្នកឆាប់ជ្រុះ ដោយធ្វើឲ្យស្បែកថ្មីឆាប់ដុះឡើងមកជំនួសវិញយ៉ាងលឿន។ ដូចនេះ នេះជាដំណឹងល្អសម្រាប់មិត្តនារីដែលចូលចិត្តញ៉ាំតែបៃតង។

-ទឹកដោះគោ​៖និងទឹកដោះគោជូរ សុទ្ធតែអាចធ្វើឲ្យស្បែកអ្នកសទាំងអស់។ ដូចនេះ អ្នកអាចញ៉ាំទឹកដោះគោចំនួនមួយកែវជារៀងរាល់ថ្ងៃ នោះវានឹងអាចធ្វើឲ្យស្បែកអ្នកប្រែជាសនៅថ្ងៃណាមួយជាមិនខាន។ ចំណែកទឹកដោះគោជូរវិញ វានឹងជួយកំចាត់សារធាតុខ្លាញ់ក្នុងរាងកាយអ្នកឲ្យអស់ ដោយធ្វើឲ្យអ្នកមានរាងស្អាត ព្រមទាំងគ្មានក្បាលពោះទៀតផង។-ផ្កាខាត់ណា៖សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនសេ ដោយអាចជួយធ្វើឲ្យអ្នកប្រែពីធាត់មកជាស្គមវិញ ដែលជារាងអ្នកប្រាថ្នា។

-ពងមាន់៖ អ្នកអាចពិសារបានក្រោយពេលហាត់ប្រាណរួច ដោយញ៉ាំចំនួន២គ្រាប់។ ពងមាន់នោះគួរតែយកទៅស្ងោរ ទើបល្អចំពោះសុខភាព។ ដូចនេះ ក្រោយពេលដែលអ្នកធ្វើបានបែបនេះ អ្នកនឹងអាចរក្សារាងស្អាតបានជាមិនខាន។

-អាចប្តូរពីអង្ករមកញ៉ាំជាអង្ករសម្រូបវិញ៖ ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុជាច្រើនដែលអាចធ្វើឲ្យអ្នកទទួលបានរាងដែលអ្នកតែងតែចង់បាន។

-ញ៉ាំផ្លែប៊័រ៖ ព្រោះផ្លែប៊័រនេះ មិនត្រឹមតែជួយរក្សាសុខភាពអ្នកឲ្យល្អទេ ថែមទាំងអាចជួយធ្វើឲ្យអ្នកមានរាងស្អាតទៀតផង។

-អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន៖ព្រោះទឹកនេះ អាចជួយធ្វើឲ្យអ្នកងាយស្គមខ្លាំងណាស់ ថែមទាំងជួយការពារអ្នកពីជំងឺជាច្រើនទៀតផង៕សម្រួលអត្ថបទដោយ៖ផ្កា ស

SHARE