ហូបម្នាស់កុំចោលសម្បក ព្រោះវាមានអត្ថប្រយោជន៍អាចព្យាបាលជំងឺទាំងនេះបាន

1208

តើអ្នកដឹងទេថា អ្នកអាចយកសម្បកម្នាស់មកធ្វើជាភេសជ្ជៈដ៏មានឱជារសឆ្ងាញ់ ហើយវាថែមទាំងអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺបានយ៉ាងច្រើនមុខដូចជា ប៉ារ៉ាស៊ីត ចាល់ជាតិទឹក ទល់លាមក និងការរលាកបានផងដែរ។ ដូច្នេះនៅពេលលោកអ្នកចិតសម្បកម្នាស់ សូមកុំបោះសម្បកវាចោលឱ្យសោះ ព្រោះយើងអាចយកវាមកធ្វើជាភេសជ្ជៈ ហើយវាថែមទាំងអាចជួយព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ និងវិធីធ្វើនៃទឹកសម្បកម្នាស់៖

ទឺកសម្បកម្នាស់ អាចជួយព្យាបាលជំងឺបានដូចជា: ជួយប្រយុទ្ធប្រឆាំងនឹងប៉ារ៉ាស៊ីតពោះវៀន, ជួយសម្រួលដល់បញ្ហាពោះវៀន ទល់លាមក និងជំងឺឫសដូងបាត, ការពារកុំឱ្យមានមេរោគក្នុងពោះវៀនធំ, ជួយព្យាបាលការរលាក ធ្វើឱ្យសាច់ដុំរឹងមាំ និងជួយកាត់ស្លេស្មក្នុងបំពង់ក, ជួយឱ្យដំបៅ ឬមុខរបួសឆាប់សះ, ធ្វើឱ្យឈាមរត់បានល្អ, ជួយដល់ការសម្រកទម្ងន់ និងសម្រកខ្លាញ់, ជួយសម្អាតឈាមរបស់អ្នកកុំឱ្យមានមេរោគ, ប្រសិនបើយើងទទួលទានវាក្រោយពេលទទួលទានអាហារ នោះវានឹងជួយរំលាយអាហារ   ហើយធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការកាន់តែល្អផងដែរ ។

វិធីធ្វើទឹកសម្បកម្នាស់៖១ផ្លែល្មម លាងទឺកឱ្យស្អាតចិតសម្បកម្នាស់ជាចំណិត ហើយទុកមួយឡែកដាក់ទឺក ១លីត្រ ចូលឆ្នាំងដាំទឹកឱ្យពុះ។ ដាក់សម្បកម្នាស់ចូលក្នុងឆ្នាំង រួចគ្របទុកឱ្យវាពុះប្រហែលជា ១៥ ទៅ ២០នាទី។ រួចយកទៅច្រោះយកតែទឹក ហើយយកមកទទួនទានបាន ជាការស្រេច។ ទឹកសម្បកម្នាស់នេះ យើងអាចទទួលទានពេលក្ដៅឧណ្ហៗក៏បានឬក៏អាចទុកដល់វាត្រជាក់ចាំទទួលទានក៏បានដែរ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE