ភ្លាងាវវិធីធ្វើងាយៗ ឆ្ងាញ់អស់ទាស់!

561

គ្រឿងផ្សំ៖ ងាវ កន្លះគីឡូ, ខ្ទឹមក្រហម, គល់ស្លឹកគ្រៃ, ម្ទេសហាន់, ស្លឹកជីរអង្កាម ជីរណា (ដាក់តាមចំណូលចិត្ត), ម្ទេសឆា ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយកន្លះ, ស្ករស ១ស្លាបព្រាកាហ្វេកន្លះ។

វិធីធ្វើ៖

១.យកងាវដាក់ស្រុះមួយសន្ទុះ (សម្រាប់អ្នកមិនចូលចិត្តហូបឆៅ) រួចស្រង់ចេញបកសម្បក

២.យកចានធំល្មមលាយទឹកត្រី ស្ករ និងទឹកក្រូចឆ្មារចូល កូរឲ្យសព្វ រួចដាក់ខ្ទឹមក្រហម គល់ស្លឹកគ្រៃ ម្ទេស ហាន់ចូល ច្របល់ចូលគ្នា

៣.បន្ទាប់មកដាក់ងាវចូល ច្របល់ចូលគ្នា ហើយដាក់ស្លឹកជីរចូល ច្របល់ចូលគ្នា រួចដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE