របៀបភ្លាកំពិស ឆ្ងាញ់!

41

+គ្រឿងផ្សំ៖-កំពិសរស់ 200g-គល់ស្លឹកគ្រៃហាន់ស្តើង 1ស្លាបព្រាបាយ-រំដេងស្រស់បុកឲ្យម៉ត 1ស្លាបព្រាកាហ្វេ-ស្លឹកក្រូចសើចហាន់ជាសសៃៗ 1ស្លាបព្រាកាហ្វេ-អង្ករលីង(លីងដោយខ្លួនឯងឲ្យឡើងក្រហម កន្លាតឈ្ងុយល្អ) បុកឲ្យម៉ត់ 1ស្លាបព្រាបាយ-ទឹកប្រហុកចំហុយ (បើមិនចេះញ៉ាំប្រហុកកុំដាក់) 1ស្លាបព្រាបាយ
-ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ-ខ្ទឹមក្រហមចិតស្តើងៗ 1ស្លាបព្រាបាយ-ម្ទេស ហាន់តូចៗ ឬុបុកឲ្យម៉ត់-ជីរណាកាត់ប្រវែងមួយថ្នាំងដៃ 3សន្លឹក-ជីអង្កាម 4ទៅ5ត្រួយ-សណ្តែកកួរខ្ចីៗកាត់ខ្លីៗ 1ផ្លែ-ត្រប់ស្រួយហាន់ស្តើង 1ផ្លែ-ត្រកួនឈ្លក់ទឹក 1ដើម-ស្លឹកភ្លូ 1សន្លឹក (បើមិនចេះញ៉ាំ មិនបាច់ដាក់ក៏បាន)-ទឹកត្រីឆ្ងាញ់(មិនប្រៃពេកមិនសាបពេក) 2ស្លាបព្រាបាយ-ម្សៅស៊ុប 1ចឹប-ប៊ីចេង 1ចឹប(ដាក់ក៏បានមិនដាក់ក៏បាន)-ស្ករស 1ទៅ2ស្លាបព្រាបាយ-ទឹកក្រូចឆ្មារ 3ទៅ5ស្លាបព្រាបាយ (អាស្រ័យលើចំណូលចិត្តរបស់លោកអ្នក ថាតើលោកអ្នកចូលចិត្តជូរល្មម ឬជូរខ្លាំង)+វិធីធ្វើ៖-យកបន្លែ និងជីទាំងអស់មកលាងទឹក កាត់ ចិត ហាន់ រក្សាទុកមួយឡែកសិន។យកកំពិសរស់មកលាងទឹក រើសសម្រាមចេញឲ្យស្អាត។-យកចានកាធុនមួយមក រួចចាក់កំពិសចូល រួចចាក់បន្លែ និងគ្រឿងទាំងអស់ចូល។ច្របល់ចូលគ្នាឲ្យសព្វជាតិ ភ្លក្សមើលរួចថែមថយរសជាតិតាមចំណូលចិត្ត។សម្រួលអត្ថបទដោយ៖ផ្កាក្រដាស

SHARE