(មានវិឌេអូ)ជើងហោះហើរទាំងអស់ត្រូវហាមប្រាមមិនឲ្យហោះឆ្លងកាត់កោះបាលីប្រទេសឥណ្ឌូនេស៊ីដោយសារតែភ្នំភ្លើងផ្ទុះ

455

អាជ្ញាធរក្នុងតំបន់និងឥណ្ឌូនេស៊ីបានព្រមានកម្រិត “ក្រហម” ដល់ជើងហោះហារទាំងអស់នៅក្បែរភ្នំ Agung កោះបាលីកាលពីថ្ងៃអាទិត្យ ខណៈដែលភ្នំភ្លើងផ្ទុះបញ្ចេញផេះទៅលើមេឃជាង ៦ គីឡូម៉ែត្រ។

mount-agung-erupts-1 312736 312735 312734 312733

អាជ្ញាធរឥណ្ឌូនេស៊ីបានបង្កើនការប្រុងប្រយ័ត្នទៅកាន់កម្រិតខ្ពស់បំផុត ដោយភ័យខ្លាចការផ្ទុះមួយនឹងកើតឡើង។ ការប្រកាសអាសន្ននេះឡើងទៅដល់កម្រិត ៤ (កម្រិតក្រហម) បន្ទាប់ពីម៉ោង ៦ ព្រឹកនៅប្រទេសនោះ។

312732 312731 312730 312729 312728

ផេះគ្របដណ្ដប់ពេញផ្លូវ រថយន្ត និងអគារក្បែរភ្នំភ្លើងក្នុងភាគខាងឦសាននៃកោះ ខណៈដែលកម្អែភ្នំភ្លើងហូរបង្ហាញខ្លួន។ Gede Suantika ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយភូមិសាស្ត្រនិយាយថា “ភ្នំភ្លើងសកម្ម Agung បានឈានដល់ដំណាក់កាលផ្ទុះថ្មភ្នំ ហើយវាកំពុងបញ្ចេញផេះ ប៉ុន្ដែយើងត្រូវតាមដាននិងប្រុងប្រយ័ត្នលទ្ធភាពនៃការផ្ទុះដ៏ធំរបស់វា”។

312727 312725 312724 312723 312631

ដោយឡែកកោះបាលី ល្បីល្បាញសម្រាប់កីឡាជិះស្គីរលកទឹកសមុទ្រ ឆ្នេរសមុទ្រ និងប្រាសាទរបស់ខ្លួន ដោយទាក់ទាញភ្ញៀវទេសចរជិត ៥ លាននាក់រៀងរាល់ឆ្នាំ ប៉ុន្ដែមនុស្សបានថយចុះដោយសារភ្នំភ្លើង ចាប់តាំងពីខែសីហានៅពេលភ្នំភ្លើងរកកល់នឹងផ្ទុះ៕

 

 

 

 

SHARE