នៅពេលអាកាសធាតុត្រជាក់ ការថែរក្សាខ្លួនអ្នកឲ្យមានសុខភាពល្អ និងរឹងមាំអាចជាការពិបាក តែអាហារល្អៗទាំងនេះអាចជួយអ្នកបាន

191

អ្នកត្រូវទទួលទានអាហារដែលមានសុខភាពល្អ ដើម្បីផ្តល់ឲ្យរាងកាយរបស់អ្នកនូវអាហារបំប៉នជាច្រើននៅរដូវរងារ។ រដូវរងារអាចមានផលប៉ះពាល់ដល់ស្បែក ហើយអ្នកអាចនឹងប្រើប្រេងឬក្រែមច្រើន ដើម្បីទប់ទល់នឹងភាពស្ងួត ប៉ុន្តែវាគ្មានប្រសិទ្ធភាពទេ។ ការទទួលទានអាហារដែលមានសុខភាពល្អក៏អាចការពារស្បែករបស់អ្នកបានផងដែរ ទោះបីជាសីតុណ្ហភាពខ្លាំងយ៉ាងណាក៏ដោយ។ មានអាហារល្អៗមួយចំនួន ដែលអ្នកត្រូវរួមបញ្ចូលទៅក្នុងរបបអាហារនៅរដូវរងាររបស់អ្នក។ ខាងក្រោមនេះ គឺអាហារល្អៗសម្រាប់អ្នកនៅរដូវរងារ។

old_lady_cold

beff35d9-7ce2-46fb-850b-9d6a8c8fece3

១. ផ្លែក្រូច

ផ្លែក្រូច គឺជាផ្លែឈើល្អបំផុតមួយសម្រាប់រដូវរងារ។ វាមានកម្រិតវីតាមីន C ខ្ពស់ ដែលជាសារជាតិប្រឆាំងនឹងអុកស៊ីតកម្ម ដែលកោសិកាជាច្រើននៃប្រព័ន្ធភាពស៊ាំត្រូវការ។ ការទទួលទានផ្លែក្រូចជារៀងរាល់ថ្ងៃនឹងជួយកាត់បន្ថយហានិភ័យនៃកង្វះវីតាមីន C ដែលជាលទ្ធផលជួយកាត់បន្ថយ ហើយមានការប្រឆាំងនឹងធាតុបង្កជំងឺមួយចំនួន។ ផ្លែឈើនេះក៏មានកាឡូរីទាបផងដែរ។ សូមទទួលទានជាមួយនឹងក្រូចស្រស់ជារៀងរាល់ថ្ងៃ។

4a

4e

4c

២. ការ៉ុត

អង្គុយរុំភួយជាមួយការទំពារការ៉ុតផ្អែមលេងឬជិបជាមួយនឹងស៊ុបការ៉ុតក្តៅៗ គឺជាអ្វីដែលមនុស្សមូយចំនួនចូលចិត្តធ្វើ។ ជាការពិតណាស់ការ៉ុត គឺជាអាហារពិសេសមួយនៅក្នុងរដូវរងារ។ បន្លែនេះមានបរិមាណខ្ពស់នៃសារធាតុបេតាការ៉ូទីន ដែលរាងកាយបំលែងវាទៅជាវីតាមីនA ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំការពារប្រឆាំងនឹងការឆ្លង និងកាត់បន្ថយហនិភ័យ និងកំឡុងពេលនៃបញ្ហានៃការដកដង្ហើមដោយរក្សាសួតឲ្យមានសុខភាពល្អ។

លើសពីនេះទៅទៀតការ៉ុតរក្សាស្បែកឲ្យមានសុខភាពល្អ ភ្លឺស្រស់ស្អាត និងរស់រវើកក្នុងកំឡុងពេលរដូវរងារ។ វីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀតជួយដល់ការជួសជុលជាលិកាស្បែកដែលខូច វាក៏ជួយរក្សាស្បែកឲ្យមានសំណើម ហើយការពារស្បែកស្ងួត និងស្បែកស្តើង។ អ្នកអាចយកការ៉ុតដាក់នៅក្នុងម្ហូបបន្លែ និងស៊ុប ក៏ដូចជាការបរិភោគវាជាបន្លែដាច់ដោយឡែកមួយសម្រាប់អាហារ និងបរិភោគលេង។

17796410_740522522785328_1118270889354581349_n

942313_488878477856003_1868165752_n

Carrot-Coconut-Soup-Fifteen-Spatulas-7-640x427

6f

៣. ស៊ុត

ការបរិភោគស៊ុតក្នុងកំឡុងពេលរដូវរងារ គឺសំខាន់ណាស់។ ពណ៌លឿងនៃស៊ុតមានផ្ទុកជាតិកាល់ស្យូម និងជាតិដែកជាង ៩០ភាគរយ ហើយពណ៌សផ្ទុកជាតិប្រូតេអ៊ីន ស្ទើរតែពាក់កណ្តាលនៃស៊ុត។ លើសពីនេះទៀតការបរិភោគស៊ុតសម្រាប់អាហារពេលព្រឹកនឹងជួយអ្នករក្សាទម្ងន់រាងកាយឲ្យមានសុខភាពល្អ ព្រោះក្រៅពីការផ្តល់នូវថាមពល ស៊ុតធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត។ ស៊ុតតូចមួយគ្រាប់មានផ្ទុកវីតាមីនជាច្រើនដែលមានសារៈសំខាន់ដល់សុខភាពរបស់អ្នកដូចជា វីតាមីន B2, B12, A និង E វាក៏មានផ្ទុកជាតិដែក ស័ង្កសី និងផូស្វ័រ ដែលជាសារធាតុរ៉ែដ៏សំខាន់មួយសម្រាប់រាងកាយអ្នក។ មិនថាស្ងោរឬក្រឡុកចៀន ស៊ុត គឺជាវិធីដ៏ល្អសម្រាប់អាហារពេលព្រឹករបស់អ្នកក្នុងរដូវរងារ។ អ្នកមិនគួរបរិភោគស៊ុតឆៅឬឆ្អិនតែពាក់កណ្តាលទេ ព្រោះវាអាចមានបាក់តេរីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។

936140_425666900861809_49877920_n

11046495_997409730302150_1796571244459572955_n

1491758_10201133228212713_4585211048442475417_n

៤. ផ្កាខាត់ណាខៀវ

បន្លែនេះមានសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់រួមទាំងវីតាមីន និងសារធាតុរ៉ែផងដែរ។ វាមានផ្ទុកវីតាមីន C ជាតិសរសៃ បេតាការ៉ូទីន និងប៉ូតាស្យូម។ វាក៏ផ្តល់អត្ថប្រយោជន៍ដល់ស្បែកស្ងួត និងស្បែកស្តើងនៅពេលរដូវរងារផងដែរ។ ដាក់បន្ថែមផ្កាខាត់ណាខៀវទៅក្នុងចានបន្លែ និងកូរបំពងវាដែលអ្នកអាចធ្វើបាន។ ដើម្បីទទួលបានរសជាតិបន្ថែមសូមសាកល្បងចំហុយឬដុត និងស៊ុបផ្កាខាត់ណាខៀវក៏បានដែរ ។ 

22780471_10155961956559052_8668999356720386836_n

15675695_1194398357311324_1504369812161865367_o

13524348_10153789995218111_422453555285249452_n

14907678_10154729368430798_2614210596481606293_n

៥. ផ្លែបឺរឬផ្លែអាវូកាដូ

ផ្លែបឺរផ្តល់នូវវីតាមីន A, C និង E ក៏ដូចជា ម៉ាញេស្យូម និងប៉ូតាស្យូម។ វាជួយឲ្យស្រទាប់ភ្នាសនៃស្បែករបស់អ្នករក្សាសំណើម ដែលការពារស្បែកស្ងួត។ ការទទួលទានផ្លែឈើនេះក៏ជួយកាត់បន្ថយនូវស្នាមជ្រីវជ្រួញ ព្រមទាំងធ្វើអោយស្បែករបស់អ្នកកាន់តែប្រសើរឡើង។ វាក៏ជួយបង្កើននូវការផលិតសរសៃទឹកប្រូតេអ៊ីននៃស្បែក ដែលរក្សាភាពទន់ និងរឹងមាំនៃស្បែករបស់អ្នក។ អ្នកអាចយកវាមកធ្វើជាបឺរក្រឡុក ហើយក៏អាចដាក់វាជាមួយម្ហូបបន្លែរបស់អ្នក។

22829499_778942858959166_3845942577304485509_o

14068227_1200689343326794_5634315580776263935_n

21462505_1997096397191105_2582470541634797554_n

21752285_350951398691220_847016926843082190_n (1)

៦. ផ្លែទទឹម

ផ្លែទទឹមមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលជួយអ្នកឲ្យមានសុខភាពល្អ និងរឹងមាំក្នុងរដូវរងារ។ 

ផ្លែទទឹមក៏ផ្តល់នូវអត្ថប្រយោជន៍ដែលប្រឆាំងនឹងភាពចាស់ដល់ស្បែករបស់អ្នក ដែលវារក្សាស្បែកមានភាពរលោង និងវ័យក្មេង។ ដោយសារតែវីតាមីន C របស់វា ផ្លែឈើនេះជួយជំរុញអោយមានការបង្កើតសរសៃប្រូតេអ៊ីន ដែលជួយពន្យារនៃភាពមិនល្អ និងស្នាមជ្រួញនៃស្បែក។ លើសពីនេះទៅទៀតវាមានកាឡូរីតិ។ 

អ្នកអាចយកធ្វើជាទឹកក្រឡុក និងដាក់ជាមួយម្ហូបបន្លែរបស់អ្នក។ អ្នកក៏អាចទំពារវាលេងជាអាហារសម្រន់បាន។

21751468_10154968274933857_8843137341102191410_n

22555057_1658102114254510_7884604476763045528_n

23167718_1098911183574066_1764422242500959883_n

អត្តបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market

(រក្សាសិទ្ធិក្នុងការថតចម្លងផ្សព្វផ្សាយដោយមិនបានទទួលការអនុញ្ញាតពីម្ចាស់គេហទំព័រ និងផេច)

SHARE