ទីបំផុតសប្បុរសជនលើពិភពលោកបានជួយសង្គ្រោះកុមារដែលកើតជំងឺលៀនភ្នែកហើយ…

430

កុមារឥណ្ឌាម្នាក់រស់នៅជាមួយនឹងស្ថានភាពភ្នែកលៀនចេញមកក្រៅដ៏ឈឺចាប់ ដែលនឹងប្រឈមនឹងការពិការភ្នែកដោយសន្សឹមៗនោះ ទីបំផុតបានទទួលនូវការព្យាបាល ដោយត្រូវអរគុណទៅដល់អ្នកលេងអ៊ីនធឺណិតសប្បុរសជុំវិញពិភពលោក ដែលបានជួយផ្លាស់ប្តូរស្ថានភាពដ៏លំបាករបស់ក្មេងនេះ។

៨-11 ៧-12

ក្មេងឈ្មោះ Zailian Kaipeng វ័យពីរឆ្នាំ បានទទួលរងនូវ “ការឈឺចាប់ឥតស្រាកស្រាន្ត” ជាមួយនឹងបញ្ហាភ្នែកហើមរបស់គាត់ ចាប់តាំងពីខ្លួនមានវ័យពីរខែមកម្ល៉េះ ប៉ុន្តែអាណាព្យាបាលរបស់គាត់ពិតជាមានជីវភាពក្រីក្របំផុតដើម្បីផ្គត់ផ្គង់ទៅលើតម្លៃព្យាបាលរបស់គេ។

៦-17 ៥-23

ប៉ុន្តែស្ថានភាពដ៏លំបាកនេះបច្ចុប្បន្នត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីការអង្វរកស្វែងរកជំនួយរបស់ក្រុមគ្រួសាររបស់គាត់ ត្រូវបានចុះផ្សាយដោយវេបសាយជាច្រើនកាលពីខែកញ្ញា ហើយថវិកាច្រើនជាង ១០.០០០ ផោនត្រូវទទួលបានពីជុំវិញពិភពលោក។

៤-26 ៣-33

ទីបំផុតដោយទទួលបានការព្យាបាលដិតដល់ ក្មេងប្រុសម្នាក់នេះត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជាមួយនឹងជំងឺមហារីកឈាម និងកំពុងត្រូវបានព្យាបាលដោយគីមី៕

២-39 ១-51

 

SHARE