វិធីដាំបន្លែបណ្តែតទឹកងាយៗ

209

+សំភារៈដែលត្រូវមាន
-កញ្ច្រែងជ្រុង ១-ដបជ័រចំណុះ1.5លីត្រ(៨ដប)-ស្រកីដូង-ថង់ប្លាស្ទិក
-ដីសំរាប់ដាំដំណាំ-ប្លាស្ទិកស្អិត-គ្រាប់ពូជដំណាំ
+របៀបធ្វើ
-រៀបចំដាក់ដីសំរាប់ដាំ
-យកដបជ័រមកចងនិង រុំប្លាស្ទិកស្អិតឲ្យជាប់ជាមួយនឹងកញ្ច្រែង-យកថង់ប្លាស្ទិកមកដាក់ក្នុងកញ្ច្រែងដោយយកប្លាស្ទិកស្អិតមករុំនូវគែមឲ្យជាប់ជាមួយនឹងកញ្ច្រែងបានល្អ ហើយចោះរន្ធនៅបាតដើម្បីឲ្យមានខ្យល់និងទឹកចេញចូលបាន
-យកស្រកីដូងមកដាក់ រួចយកដីសំរាប់ដាំដំណាំមកចាក់ពីលើ-យកគ្រាប់ពូជដំណាំមកដាក់ដាំរួចស្រោចទឹក
-រង់ចាំទាល់តែគ្រាប់ពូជចេញពន្លកសិន ទើបយកទៅបណ្តែតទឹក*រយៈពេល20-25ថ្ងៃយើងនឹងអាចប្រមូលផលដំណាំទាំងនោះបានហើយ ដោយមិនចាំបាច់ស្រោចទឹកនិង ថែទាំជារៀងរាល់ថ្ងៃនោះទេ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE