ស្រក់ទឹកមាត់ទៀតហើយ! ក្តាមប្រៃរូបមន្តពិសេស

83

គ្រឿងផ្សំ៖ ក្តាមរស់ ១០-១៥ក្បាល, ទឹកត្រី, រំដេង ១-២ដុំ ហាន់ជាបន្ទះៗ, ក្រូចឆ្មារ ១-២ផ្លែ កាត់ជាដុំៗ, ស្លឹកក្រូចសើច ១០-១៥សន្លឹក, ម្ទេស ៥-៧ផ្លែ ហាន់តូចៗ, ខ្ទឹមស ៥-៧កំពឹស ដំអោយសំប៉ែត, កែវមានគំរប សម្រាប់ដាក់ត្រាំក្តាម។ គ្រឿងបន្ថែមរសជាតិ៖ ស្ករស ១ស្លាបព្រាបាយ, ម្ទេស ៣-៥ផ្លែ ហាន់ល្អិតៗ, ខ្ទឹមស ៣កំពឹស ហាន់ស្តើងៗ, ក្រូចឆ្មារ និងស្លឹកជីរនាងវង។

វិធីធ្វើ៖

១.លាងក្តាមអោយស្អាត រួចយកតំរៀបដាក់ក្នុងកែវអោយណែនល្មម រួចដាក់រំដេង ក្រូចឆ្មារ ស្លឹកក្រូចសើច ម្ទេស ខ្ទឹមសចូលពីលើ រួចចាក់ទឹកត្រីចូលពាក់កណ្តាលកែវ ហើយចាក់ទឹកឆ្អិនចូលថែមអោយលិចក្តាម រួចគ្របអោយជិត ហើយផ្អាប់ទុករយៈពេល ៦ម៉ោង

២.ពេលញ៉ាំស្រង់ក្តាម យកមកបកសំបកអោយស្អាត ហែកតូចៗល្មម តាមចំណូលចិត្ត រួចលាយជាមួយគ្រឿងបន្ថែម ស្ករស ម្ទេសហាន់ ខ្ទឹមស ស្លឹកជីរ ច្របាច់ក្រូចឆ្មារចូល ច្របល់អោយសព្វ រួចភ្លក្សរសជាតិម៉ាល្មមតាមចំនូលចិត្តជាការស្រេច៕

អត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE