បង្កងបំពងរំលីងម្ទេសពិសេសស្រួយឆ្ងាញ់ (មានវីដេអូវីធីធ្វើ)!

97

គ្រឿងផ្សំ៖ បង្កង ៨-១០ក្បាល (ធ្វើឲ្យស្អាត), ខ្ទឹមសចិញ្ច្រាំ ៥០ក្រាម, ម្ទេសចិញ្ច្រាំ ៣០ក្រាម, ស្លឹកខ្ទឹមហាន់ល្អិតៗ ២០ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ប្រេងឆា ៣ស្លាបព្រាបាយ, ម្សៅបំពង និងប្រេង សម្រាប់បំពងបង្កង។

វិធីធ្វើ៖

១.យកបង្កងប្រឡាក់ជាមួយម្សៅបំពង រួចយកទៅដាក់បំពងអោយឆ្អិនក្រៀមល្មម ហើយស្រង់ទុកមួយឡែក

២.ដាំខ្ទះដាក់ប្រេងឆាចូលអោយក្តៅ ដាក់ខ្ទឹមសចិញ្រ្ចាំចូលរំលីងអោយឈ្ងុយ រួចដាក់ម្ទេសចិញ្ច្រាំចូលរំលីងចូលគ្នាអោយក្រៀមបន្តិច ហើយដាក់ស្ករស, អំបិល, និងទឹកស៊ីអ៊ីវចូលឆាច្របល់ចូលគ្នាអោយសព្វ

៣.បន្ទាប់មកដាក់បង្កងដែលបំពងហើយចូលឆាច្របល់ចូលគ្នាអោយសព្វ រួចដាក់ស្លឹកខ្ទឹមហាន់ចូលឆាច្របល់ចូលគ្នាទៀត ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើប្រភពពី facebook៖

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE