វិធីធ្វើចាហួយដូងស្លឹកតើយ (មានវីដេអូ)!

64

គ្រឿងផ្សំ៖ ទឹក ៥០០មីលីលីត្រ, ម្សៅចាហួយ ៣ស្លាបព្រាកាហ្វេ, ស្ករស ៥-៧ស្លាបព្រាបាយ, ទឹកស្លឹកតើយ ១០០មីលីលីត្រ, ខ្ទិះដូង ១០០មីលីលីត្រ, អំបិល បន្តិច។

វិធីធ្វើ៖

១.ធ្វើទឹកស្លឹកតើយ យកស្លឹកតើយ ៧-៨សន្លឹកកាត់ខ្លីៗ ដាក់កិនជាមួយទឹក ១០០មីលីលីត្រ រួចចាក់ច្រោះកុំឲ្យដោយកាក

​ ២.យកចានគោមធំល្មមមួយដាក់ទឹកចូល ដាក់ទឹកស្លឹកតើយ, ស្ករស, ម្សៅចាហួយ, ខ្ទិះដូង និងអំបិលចូលកូរចូលគ្នាឲ្យសព្វល្អ

៣.បន្ទាប់មកយកទៅដាក់លើចង្រ្កានប្រើភ្លើងល្មមកូរវារហូតដល់ពុះ ហើយបន្ថយភ្លើងរម្ងាស់ទុកចោលប្រហែល ៥-៦នាទី

៤.រួចហើយលើកចុះពីចង្ក្រានចាក់ចូលចាន, ថាស ឬពុម្ព រួចទុកវាចោលរយៈពេល ៤-៥ម៉ោង បានជាចាហួយហើយកាត់ជាដុំៗតាមចំណូលចិត្តជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

អត្ថបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។ សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។

SHARE