អត្ថប្រយោជន៍សុខភាពនៃការដើរដែលអ្នកមុខជាស្មានមិនដល់

178

អត្ថប្រយោជន៍នៃការដើរមិនសូវពេញនិយមដូចការធ្វើលំហាត់ប្រាណដទៃទៀតដូចជា     ការធ្វើកាយសម្បទា និងការរត់។ ប៉ុន្តែការដើរជួយពង្រឹងឆ្អឹង គ្រប់គ្រងទម្ងន់ និងរក្សាស្ថានភាពនៃបេះដូង និងសួត។ ការដើរដោយទៀងទាត់ និងជាប់លាប់ គឺជាកត្តាសំខាន់បំផុតមួយក្នុងការបង្កើតកម្មវិធីសកម្មភាពរាងកាយដែលមានសុខភាពល្អ។ ការស្រាវជ្រាវបានបង្ហាញថាមនុស្សដែលដើរប្រហែលពី ២០ ទៅ ២៥ម៉ែត្រ ក្នុងមួយសប្តាហ៍មានអាយុវែងជាងអ្នកដែលមិនបានធ្វើ។ លើសពីនេះទៅទៀតវាមានអត្ថប្រយោជន៍ជាច្រើនទៀត ដែលអ្នកមិនធ្លាប់គិតពីមុន។ ក្រៅពីមានសុខភាពល្អហើយវាជួយដល់សុខភាពផ្លូវចិត្ត និងអត្ថប្រយោជន៍សង្គម សកម្មភាពសាមញ្ញនេះក៏អាចផ្លាស់ប្តូរជីវិតរបស់អ្នកបានដែរ។

 

Seniors Walking

walking

Shed-The-Extra-Pounds_Health-Benefits-Of-Walking

 

១. ធ្វើឲ្យសុខភាពល្អប្រសើរ

ទាក់ទងនឹងសុខភាព ការដើរ គឺជាគន្លឹះមួយក្នុងការគ្រប់គ្រងទម្ងន់ គ្រប់គ្រងសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកសុដន់ ជំងឺទឹកនោមផ្អែម និងជំងឺជាច្រើនផ្សេងៗទៀត។ ការដើរលឿនជារៀងរាល់ថ្ងៃអាចធ្វើឲ្យអាយុវែង ជួយកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងធ្វើឲ្យអារម្មណ៍ប្រសើរឡើង និងធ្វើឲ្យអារម្មណ៍រីករាយ។

benefits-of-walking-for-seniors

Strong woman. Senior elderly lady showing her strength

 

 

 

២. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

តាមរយៈសកម្មភាពនៃការដើរ វានឹងធ្វើឲ្យជាតិស្ករឬកម្រិតជាតិស្ករនៅក្នុងរាងកាយនឹងដំណើរការទៅគ្រប់កោសិកានៅក្នុងជាលិកានៃរាងកាយរបស់អ្នក។ ដូច្នេះកម្រិតជាតិស្ករ មិនខាប់ឬកកកុញនៅក្នុងឈាមរបស់អ្នកនោះទេ អ្នកនឹងជៀសពីជំងឺទឹកនោមផ្អែម។ ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីកម្រិតខ្ពស់នៃជាតិស្ករនៅក្នុងឈាមរបស់អ្នក។

couple-walking-1050x600

meter

៣. ការថែទាំសម្បទានផ្នែកស្មារតី

ក្រៅពីផ្នែកខាងផ្លូវចិត្ត ការដើរផ្តល់នូវឱកាស ដើម្បីជម្រះគំនិតរបស់អ្នក ដោះស្រាយបញ្ហា និងកាត់បន្ថយភាពតានតឹង។ ប្រសិនបើអ្នកចូលចិត្តសកម្មភាពដែលត្រូវការការសំរាកលំហែ ការដើរក៏អាចជាមធ្យោបាយនៃការធ្វើសមាធិផងដែរ។

759629394256983b15e66571ed38

131106134340-01-young-brain-restricted-horizontal-large-gallery

17.-Keeps-Stress-Away

៤​. សុខភាពបេះដូង

ការដើរជាទៀងទាត់បានបង្ហាញថា វានឹងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាម។ អត្ថប្រយោជន៍នៃការដើរអាចជួយកាត់បន្ថយកម្រិតនៃកូលេស្តេរ៉ុលអាក្រក់ (LDL) ខណៈពេលដែលវាជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ុលល្អ (HDL) និងរក្សាសម្ពាធឈាម។ ការដើរយ៉ាងរហ័សរហួនរយៈពេល ៣០នាទី អាចជួយការពារ និងគ្រប់គ្រងសម្ពាធឈាមខ្ពស់ ដែលអាចនាំឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល និងជួយកាត់បន្ថយហានិភ័យដល់ទៅ ២៧ភាគរយ ។

6c7837171-130611-couple-walking-420p.nbcnews-ux-2880-1000

human heart

heart-health-fb

 

 

លើសពីនេះទៀត អ្នកដែលចង់សម្រកទម្ងន់បានលឿន គឺធ្វើការដើរឲ្យបានលឿន។ ការដើរលឿនជួយដុតកាឡូរី និងជួយជម្រុញការរំលាយអាហារ។ រឿងពីរនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការសម្រកទម្ងន់។ ការដើរអាចជួយដុតបំផ្លាញប្រហែល ៨០កាឡូរី ទៅ ១០០កាឡូរី ក្នុងមួយម៉ែត្រ ដែលអាស្រ័យលើល្បឿននៃការដើរ។ ការដើរបែបលំហែរនឹងដុតបានរហូតដល់ ៩៧កាឡូរី។ ខណៈពេលការដើរលឿនជាមួយនឹងចំណង់ចំណូលចិត្ត អាចដុតបាន ១៦៧កាឡូរី ក្នុងកំឡុងពេល ៣០នាទី។

Fat women jogging to slim shape in 3 step

Preparing her muscles for action!

brisk

អត្តបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market

(រក្សាសិទ្ធិក្នុងការថតចម្លងផ្សព្វផ្សាយដោយមិនបានទទួលការអនុញ្ញាតពីម្ចាស់គេហទំព័រ និងផេច)

SHARE