វិធីធ្វើបង្អែមបបរត្នោត ងាយៗឆ្ងាញ់ (មានវីដេអូ)

180

គ្រឿងផ្សំ៖ គ្រាប់ត្នោតខ្ចី ៥-៨គ្រាប់, អង្ករដំណើប ១កំប៉ុង, ទឺក ៥កូនចាន, ខ្ទិះដូង កន្លះកូនចាន, ស្ករស ១០ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ។ វិធីធ្វើ៖ ចិតសំបកគ្រាប់ឲ្យស្អាត រួចយកលាងទឹក ហើយចិតជាដុំតូចៗល្មម តាមចំណង់ចំណូលចិត្ត។ ដាក់ទឹកចូលឆ្នាំង ទុកមួយរំពុះ រួចដាក់អង្ករដំណើបចូល កូរឲ្យសព្វ ទុករហូតគ្រាប់អង្កររីកហើយទន់។

ដាក់ស្ករស អំបិល ខ្ទិះដូង គ្រាប់ត្នោតចូល ច្របល់ចូលគ្នាឲ្យសព្វ គ្របទុកឲ្យឆ្អិន ហើយដួសដាក់ចានជាការស្រេច៕

ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE