ញាំស្វាយខ្ចីបង្គាក្រៀម ឆ្ងាញ់មិនធម្មតាទេ!

172

គ្រឿងផ្សំ៖

ស្វាយខ្ចី​ ១ផ្លែល្មម សាប់ ឬឈូស

បង្គាក្រៀម ៣ស្លាបព្រាបាយ

សណ្តែកដីលីង បុកឲ្យម៉ត់ល្មម ១ស្លាបព្រាបាយ

ខ្ទឹមក្រហម ២៣ដុំ ហាន់ស្តើងៗ

ម្ទេស ហាន់ល្អិតៗ (តាមចំណង់ចំណូលចិត្ត)

ជីនាងវង ឬជីគ្រប់មុខ (តាមចំណង់ចំណូលចិត្ត)

ទឹកត្រី ស្ករស ១ស្លាបព្រាបាយ

ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ

អំបិល បន្តិច

វិធីធ្វើ៖

១.លាយទឹកត្រី ស្ករស អំបិល ម្ទេស ខ្ទឹមក្រហម និងបង្គាក្រៀមចូលគ្នា រួចដាក់ស្វាយចូលច្របល់ចូលគ្នាឲ្យសព្វ ហើយភ្លក្សមើលល្មម អាចបន្ថែមរសជាតិតាមចំណងចំណូលចិត្ត

 

២.ដាក់ស្លឹកជី និងសណ្តែកដីចូល ច្របល់ចូលគ្នាឲ្យសព្វម្តងទៀតជាការស្រេច។

 

សម្រួលអត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE