ដើមប្រមោយដំរី ដុះស្ទើពេញដី តែមិនសូវមានអ្នកដឹងថាអាចប្រើជាឱសថកបជំងឺសន្ធឹកមិនគួរឱ្យជឿ

3979

ព្យាបាលជំងឺ៖ ហើមសួត ដំបៅសួត បួសសួត ដំបៅក្នុងមាត់ ប្រមេះទឹកបាយ ក្អក ហឺត គ្រុនផ្តាសាយ ពិស បូស នោមតិច នោមចេញឈាម ហើមបណ្ដាលមកពីរលាកតំរងនោម និងប្រឆាំងការរលាក និងហើម។


ប្រភេទរុក្ខជាតិ ៖ ប្រមោយដំរី

សម្រាប់ការព្យាបាលជំងឺហើមសួត ដំបៅសួត បួសសួត ដំបៅក្នុងមាត់ ប្រមេះទឹកបាយ ក្អក ហឺត គ្រុនផ្តាសាយ ពិស បូស
វិធីធ្វើ និងវិធីប្រើប្រាស់៖

-រុក្ខជាតិទាំងមូល ឫស ប្រើស្រស់ ឬហាលស្ងួត


– ទឹកហូបព្យាបាល ហើមសួត ដំបៅសួត បួសសួត ដំបៅក្នុងមាត់ ប្រមេះទឹកបាយ។ ឫសប្រមោយដំរីដាំទឹកហូប ព្យាបាលក្អក ហឺត គ្រុនផ្តាសាយ។ ស្លឹកប្រមោយដំរីស្រស់ បុកបិត ព្យាបាលពិស បូស។


-ប្រើពី ១០-១៥ក្រាម ដាំផឹកក្នុង១ថ្ងៃ។

សម្រាប់ការព្យាបាលជំងឺនោមតិច នោមចេញឈាម ហើមបណ្ដាលមកពីរលាកតំរងនោម និងប្រឆាំងការរលាក និងហើម ។
វិធីធ្វើ និងវិធីប្រើប្រាស់៖
ហាលឱ្យស្ងួត កិនជាម្សៅ កម្រិតពី៣-៦ក្រាម ឬស្ងោរផឹកជាទឹក២០០-៤០០មីលីក្រាម សម្រាប់ព្យាបាលជំងឺរលាកតំរងនោម។ បើហើមសើរស្បែក ដំ និង បិទ កន្លែងហើម។

កំណត់ចំណាំ
– ហាមប្រើចំពោះអ្នកជំងឺរលាកថ្លើម ស្រ្តីមានផ្ទៃពោះ និងហាមប្រើរយៈពេលយូរ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា បោះពុម្ភឆ្នាំ២០០៦ និង ២០១៣

SHARE