ការពិតនៃកាហ្វេដែលមានអត្ថប្រយោជន៏ដល់សុខភាព និងជាអាហាររូបត្ថម្ភ

579

ប្រហែលមនុស្សភាគច្រើនដែលញ៉ាំកាហ្វេគិតថាកាហ្វេអាចបំបាត់ភាពងងុយគេងបាន ប៉ុន្តែលើសពីនេះទៅទៀតវាមានអត្ថប្រយោជន៍ជាច្រើន ដែលយើងអាចទទួលបានពីកាហ្វេ។ ការទទួលទានជាតិកាហ្វេអ៊ីនក្នុងបរិមាណធម្មតាក៏មានគុណសម្បត្តិផងដែរ ដោយសារតែការប្រើប្រាស់ឥទ្ធិពលនៃសារធាតុកាហ្វេអ៊ីនអាចផ្តល់ឲ្យជាបណ្តោះអាសន្ន និងមិនបង្កគ្រោះថ្នាក់។ ឥទិ្ធពលរបស់វាទៅលើប្រព័ន្ធសរសៃប្រសាទ គឺដើម្បីទប់ស្កាត់ការងងុយគេង ជួយឲ្យស្មារតីមានភាពរហ័សរហួន និងកាត់បន្ថយភាពធុញទ្រាន់។

coffeecups

dental-and-oral-health-what-does-coffee-do-to-your-teeth_thumb

 

អត្ថប្រយោជន៍សុខភាពនៃកាហ្វេ:

១. កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់

ការស្រាវជ្រាវបានបង្ហាញថាស្ត្រីដែលទទួលទានកាហ្វេ ៤ពែង ក្នុងមួយថ្ងៃ វាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ដល់ទៅ ៣៨ភាគរយ ។

01_tips_coffee_stains_why_coffee_stain_teeth_Milenko-Bokan-1

breast-cancer

 

 

២. ការពារស្បែក

ការទទួលទានកាហ្វេ ២ ទៅ ៥ពែង ក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកស្បែកដល់ទៅ ១៧ភាគរយ ។ ជាតិកាហ្វេអ៊ីនអាចជួយជំរុញដល់ស្បែក ដើម្បីសំលាប់កោសិកាដែលឈានចូលជំងឺមហារីក និងបញ្ឈប់នូវការលូតលាស់នៃសាច់ដុះ។

148495952

n-WRINKLES-FACE-628x314

 

៣. ការពារធ្មេញ

កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ដែលមាវានសម្ថតភាពប្រឆាំងនឹងបាក់តេរី និងមិនស្អិតជាប់ ដូច្នេះវាទប់ស្កាត់បាក់តេរី ដែលបណ្តាលឲ្យធ្មេញប្រហោង។ ទទួលទានកាហ្វេ ១ពែង ជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ការប្រឈមនឹងជំងឺមហារីកមាត់បានពាក់កណ្តាល។ សមាសធាតុដែលរកឃើញនៅក្នុងកាហ្វេក៏អាចកំណត់ការរីកលូតលាស់នៃកោសិកាមហារីក និង ការខូចខាត DNA  ផងដែរ។

01-20-ways-get-energy-drink-coffee

 

៤. ថែទាំសុខភាពថ្លើម

ផ្អែកលើការវិភាគនៃការសិក្សាដែលបានរកឃើញថាកាហ្វេអាចបន្ថយហានិភ័យនៃជំងឺមហារីកថ្លើមបាន ៤៣ភាគរយ ។

Man pouring coffee from French press

drinkingcoff

៥. ជួយបំបាត់ការឈឺក្បាល

ការស្រាវជ្រាវបានបង្ហាញថាជាតិកាហ្វេអ៊ីន ២០០មីលីក្រាម អាចជួយបំបាត់ការឈឺក្បាល ដូចជាការឈឺមួយចំហៀងក្បាល។

732x549_THUMBNAIL_Caffeine_and_Migraines

 

៦. បង្ការនៃជំងឺសរសៃប្រសាទ

អ្នកទទួលទានកាហ្វេ ដែលមានជាតិកាហ្វេអ៊ីនហាក់ដូចជាមិនសូវជាវិវត្តទៅជាជំងឺភ្លេចភ្លាំងនោះទេ។ សមាសភាពនៃសារធាតុប្រឆាំងនឹងរោគមហារីកដែលមាននៅក្នុងកាហ្វេនឹងការពារការខូចខាតកោសិកា ដែលទាក់ទងនឹងជំងឺភ្លេចភ្លាំង។ ខណៈពេលដែលជាតិកាហ្វេអ៊ីននឹងរារាំងការរលាកនៅក្នុងខួរក្បាល ដែលជារឿយៗទាក់ទងជាមួយនឹងជំងឺភ្លេចភ្លាំង។

parkinsons-disease-s1-illustration-of-parkinsons-disease-composite

៧. ការពារបេះដូង និងបង្ការការដាច់សរសៃឈាម

កាហ្វេមានផ្ទុកសារជាតិប្រឆាំងនឹងរោគមហារីក ដែលជួយទប់ស្កាត់ឥទ្ធិពលនៃការរលាកនៅក្នុងសរសៃឈាម ហើយអ្នកទទួលទានកាហ្វេខ្មៅច្រើនជាង ១ ទៅ ២ពែង ក្នុងមួយថ្ងៃ ជួយកាត់បន្ថយ​ហានិភ័យនៃជំងឺដាច់សរសៃឈាមជាងអ្នកដែលមិនទទួលទានកាហ្វេ។

tdy_mor_coffee_150818

0203_facebookHeart

 

៨.ពង្រឹងថាមពលខួរក្បាល

ការទទួលទានកាហ្វេជាទៀងទាត់ ក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេង និងជំងឺភ្លេចភ្លាំង។ សារធាតុប្រឆាំងនឹងរោគមហារីកដែលមាននៅក្នុងកាហ្វេជួយទប់ស្កាត់ការខូចខាតកោសិកាខួរក្បាល និងជួយឲ្យប្រព័ន្ធសរសៃប្រសាទធ្វើការល្អប្រសើរជាងមុន ដើម្បីឲ្យខួរក្បាលធ្វើការបានល្អផងដែរ។

Help-you-live-long

 

Brain+and+Health

៩. បង្ការនៃជំងឺទឹកនោមផ្អែម

មនុស្សដែលទទួលទាន ៣ ទៅ​ ៤ពែង នៃកាហ្វេធម្មតានឹងកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ ដល់ទៅ ៣០ភាគរយ។

អត្តបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market

(រក្សាសិទ្ធិក្នុងការថតចម្លងផ្សព្វផ្សាយដោយមិនបានទទួលការអនុញ្ញាតពីម្ចាស់គេហទំព័រ និងផេច)

SHARE