៤សញ្ញា ប្រាប់ថាអ្នកកំពុងតែមានជំងឺគាំងបេះដូង

588

ជំងឺគាំងបេះដូង អាចកើតឡើងដោយស្ងៀមស្ងាត់ ដោយគ្មានបង្ហាញសញ្ញាឈឺដើមទ្រូងឡើយ ដូច្នេះអ្នកចាំបាច់ត្រូវដឹងពីរោគសញ្ញាវិវត្តនៃជំងឺនេះ។ អ្នកជំនាញបាននិយាយថា ស្ត្រីមានហានិភ័យជំងឺបេះដូងទ្វេដង បើធៀបទៅនឹងបុរស។ យកល្អអ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យ ឬពិនិត្យសុខភាពបេះដូងឲ្យបានត្រឹមត្រូវ បើឃើញរោសញ្ញាបែបនេះ។

១.គេងមិនលក់
ជំងឺបេះដូង ក៏ត្រូវបានគេចាត់ទុកជាផលវិបាកនៃការគេង និងគេងមិនលក់ផងដែរចំពោះស្ត្រី។ ដូច្នេះ ប្រសិបើអ្នកគេងមិនលក់ជាញឹកញាប់ វាអាចជាសញ្ញាមួយនៃបេះដូង កំពុតែកើតមានជំងឺ។

២.ឈឺចាប់ពេញរាងកាយ
អ្នកប្រហែលជាមិនឈឺចាប់ដើមទ្រូងនោះទេ ប៉ុន្តែអ្នកអាចមានការឈឺចាប់នៅតំបន់ខ្នង ក ដៃទាំងសងខាង ថ្គាម ឬក្រពះ…។ ប្រសិនបើការឈឺចាប់នេះ រីករាលដាលពីតំបន់មួយទៅតំបន់មួយ សូមមានការប្រុងប្រយ័ត្ន ព្រោះវាជាសញ្ញាមួយនៃជំងឺបេះដូង។

៣.ដង្ហើមខ្លី
តើអ្នកតែងតែមានអារម្មណ៍ ពិបាកដកដង្ហើម បើទោះជាមិនបានបញ្ចេញកម្លាំងអ្វីខ្លាំង ឬរត់មែនទេ? កុំព្យាយាមការពារខ្លួនរបស់អ្នកថានៅតែមានសុខភាពល្អទៀតអី គួរតែទៅមន្ទីរពេទ្យធ្វើការពិនិត្យឲ្យបានច្បាស់ ព្រោះវាជាសញ្ញាមួយទៀតនៃជំងឺបេះដូង។


៤.បែកញើសខុសប្រក្រតី
វាអាចទៅរួចដែលជំងឺគាំងបេះដូងកើតមានឡើង ប្រសិនបើញើសរបស់អ្នកតែងតែកើតឡើងភ្លាមៗដូចជាការងូតទឹក។ មនុស្សជាច្រើនមានការភាន់ច្រឡំជាមួយនឹងញើសនៅពេលដែលពយកគេមានជំងឺគ្រុនផ្តាសាយ តែទោះជាយ៉ាងណា វាក៏កើតមានឡើងដោយសារជំងឺបេះដូងដែរ។

ភ្លាមៗនេះ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាដូចដែលបានរៀបរាប់ពីខាងលើ សូមប្រញាប់ពិនិត្យរកមើលរោគសញ្ញាភ្លាម ដើម្បីព្យាបាលបានទាន់ពេល។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE