វិធីធ្វើ ដំណាប់​​ត្រឡាច

545

ផ្លែ​​ត្រឡាច ​គឺ​​​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​សម្បូរ​នូវ​ជាតិ​ទឹក ​ក៏​ដូច​ជា​​វីតាមី​​ន​ជា​ច្រើន ​នៅ​ពេល​ដែល​វា​ទុំ​ គេ​តែ​ង​តែ​​យក​វា​មកធ្វើ​ជា​នំ​ផ្សេង​ៗ​ ក្នុង​ប្រភេទនំ​ទាំង​អស់​នោះ ​ក៏​មាន​នំ​ដំ​ណាប់​ត្រឡាច​ផង​ដែរ។

25591912_1919529518364977_1108620663565554346_n 25550518_1919529511698311_7012059515104968412_n 25550144_1919529471698315_7593677851925763113_n
គ្រឿង​ផ្សំ​
– ទឹក​រំចេក
– ត្រឡាច​ទុំ​ ៤០០ ក្រាម

25550125_1919529421698320_2411597451962976993_n 25446043_1919529378364991_5357191558558843314_n 25399028_1936513759944033_4630626164993627232_n

– អំបិល​មួយចឹប
– ស្ករស ៦៥០ ក្រាម
– កំបោរស​កន្លះ​ស្លាព្រាបាយ

23472827_1757840551186492_5897414430195949870_n  22007817_844081062417627_2650506600430415295_n

**វិធីធ្វើ**
១ . ដំ​បូង ​អ្នក​គួរ​តែ​ធ្វើ​ការ​ជិត​សម្បក​ត្រឡាច នឹង​ឆ្កៀល​គ្រាប់​​ឲ្យ​អស់​​ជា​មុន​សិន​។ បន្ទាប់​ពី​​​​ជិត​សម្បក​រួច​ អ្នក​គួរ​តែ​​ហាន់​វា​ជា​បន្ទះ​ៗ​​ តាម​រូប​រាង​ដែល​អ្នក​ចង់​បាន​។

20620913_1429788223772808_8796783372581499101_n 20604404_1278294842281242_2024307561177085786_n 19642804_1734078640220835_5534018875320119151_n
២ . បន្ទាប់​​ពី​ធ្វើ​ការ​ហាន់​ជា​បន្ទះ​ៗ​រួច​មក ​​អ្នក​គួរ​តែ​ដាក់​ត្រាំ​ទៅ​ក្នុង​ទឹក ​​ដែល​មាន​បន្ថែម​នូវ​កំបោរ​ស​ រយៈ​ពេល​មួយ​យប់។​

17757322_2118742948352273_229579175378355235_n 17523026_778673138954202_1724608392410967371_n 17426068_1371349339578380_6543996213957308046_n
៣ . ជា​បន្ត​មក​ទៀត​អ្នក​ត្រូវ​ធ្វើ​ការ​លាង​សម្អាត​វា ​ឲ្យ​បាន​​ស្អាត​ ពី ​២ ទៅ ​៣ ដង​ ទុក​មួយ​អន្លើ​ឲ្យ​ស្រស់ទឹក។
៤ . ដាក់​ដាំ​ទឹក​ដោយ​មាន​បន្ថែម​ស្ករស ៤០០ ​ក្រាម ​ចូល​ទៅ​ក្នុង​នោះ​ កូរ​ឲ្យ​រលាយ​រង​ចាំ​ឲ្យ​ពុះ​ចាក់​ត្រឡាច​ចូល​ ដាក់ស្ងោដើម្បី​ឲ្យ​ត្រឡាចមាន​ជាតិ​​ផ្អែម​​ ​ស្ងោ​ប្រហែល​ ៣ ទៅ ៥ នាទី។

16174687_1863655950537682_3574428167018022704_n 14639784_1782862898635615_2567346391555534622_n 14568153_1081701278611476_7113833386795181572_n
៥ . បន្ទាប់​ពី​ស្ងោ​រួច​មក ដាក់​ចូល​ទៅក្នុង​ចាន​មួយ​ រួច​បន្ថែម​ស្ករ ២៥០ ក្រាម ​នឹង​អំបិល​មួយ​ចឹប​ចូល​​​ រួច​យក​ថង់​ប្លាស្ទិច​មក​គ្រប​ពី​លើ រង​ចាំ​ ៥ ទៅ ​១០ ​នាទី។

11008609_792595114167693_5797515052579953711_n 10881567_834377083276850_8300690508163896559_n 1016392_332939616874180_3788459998244667726_n
៦ . ក្រោយ​ពី​រងចាំ​រយៈពេល​ ៥ ទៅ​ ​១០ ​នាទី​រួច​មក​ អ្នក​នឹង​ឃើញ​ថា​​ស្ករ​ដែល​បាន​ទុក​នោះគឺ​រលាយ​ទៅជាទឹក សឹម​ដាក់​ទឹក​រំចេកកន្លេះ​ស្លាប​ព្រាកាហ្វេ​។

558852_10151193772773985_2070797747_n
៧ . ក្រោយ​ពី​រលាយមក ​​គឺ​យក​មក​ចា​ក់​ក្នុង​ខ្ទះ​ដែល​ក្តៅ​ ដាក់​ឆា​ច្របល់​រហូត​ដល់​ស្ងួត ​អ្នក​នឹង​ឃើញ​ថា​​ស្ករ​ គឺ​បាន​ជាប់​ជា​មួយ​ស្ករ​។ ឬ​ក៏​អ្នក​មិន​ធ្វើ​ដូច​នេះ​​​ អ្នក​អាច​ដាក់​ស្ករ​ចូល​ក្នុង​ខ្ទះ ​មាន​បន្ថែម​ទឹក​មួយ​កូន​កែវ​តូច​ ដាក់​រំងាស់​រហូត​ពុះ​រាង​ស្អិត ចាក់​ត្រឡាច​ចូល​កូរ​រហូត​ដល់​ស្ករ​ស្ងួត ​ដូច​​គ្នា​​​ដោយ​មិន​ចាំ​បាច់​ដាក់​ស្ករ​ ចូល​ក្នុង​ចាន​ត្រឡាច​ទុក​​ឲ្យ​រលាយ​ជា​មុន​នោះទេ៕

22852928_1501570816590830_2666841166328283565_n

 

SHARE