វិធី​បណ្តុះ​ផ្សិត​ក​ញ្ចោ​រ​

840

+ វិធី​ធ្វើ​៖

– យក​សំបុក​កណ្តៀរ​១​ក្តាប់ដៃ បំបែក​ឲ្យ​ម៉ដ្ឋ រួច​លាយ​ជាមួយ បាយ​១​គីឡូក្រាម បន្ទាប់មក​ដាក់ចូល​ក្នុង​ធុង​ជ័រ​មួយ​លាយ​ជាមួយ​ទឹក​២០​លីត្រ ហើយ​គ្រប​ទុក​រយៈពេល​៧-១០​ថ្ងៃ ដើម្បី​បង្កើតជា​មេ​រប​ស់វា ដោយមាន​ពពុះ​ស​នៅ​ខាងលើ​។

– បន្ទាប់មក​យក​ទឹក​នេះ​មក​ស្រោច​នៅលើ​កន្លែង​ព្រៃ​ដែលមាន​គំនរ​ដី​សំបុក​ស្រមោច ឬ​លើដី​ដំបូក​ដែលមាន​កណ្តៀរ​រស់នៅ ហើយ​យក​ចំបើង ឬ​ស្លឹកឈើ​រាយ​គ្របពីលើ ហើយ​ស្រោច​ទឹក​មេនេះ​ពីលើ​ម្តងទៀត រួច​ប្រោះ​បន្ថែម​ទឹក​ធម្មតា​ឲ្យ​វា​សើម​ជា​រៀងរាល់ថ្ងៃ រយៈពេល​១០-១៥​ថ្ងៃ​ផ្សិត​នឹង​ចាប់ផ្តើម​ដុះ ៕

ប្រភពៈ រស្មីកម្ពុជា

សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE