វិធីប្រឡាក់ សាច់គោងៀតទឹកឃ្មុំរសជាតិពិសេស!!

626

វិធីប្រឡាក់ សាច់គោងៀតទឹកឃ្មុំរសជាតិពិសេស+ គ្រឿងផ្សំ៖- សាច់គោ កន្លះគីឡូ កាត់ជាបន្ទះវែង- ទឹកឃ្មុំ ១ស្លាបព្រាបាយកន្លះ- ស្ករស កន្លះស្លាបព្រាកាហ្វេ
– ម្រេច កន្លះស្លាបព្រាកាហ្វេ- អំបិល កន្លះស្លាបព្រាបាយ- ទឹកត្រី កន្លះស្លាបព្រាបាយ- ល្ងរស ១ស្លាបព្រាបាយ- ប្រេងឆា ១ស្លាបព្រាបាយ+ វិធីធ្វើ៖
១-ដំបូងយកសាច់គោមកប្រឡាក់គ្រឿងផ្សំទាំងអស់រួមមាន ទឹកឃ្មុំ, ស្ករស, ម្រេច, អំបិល, ទឹកត្រី, ល្ងរ និងប្រេងឆា ច្របល់ចូលគ្នាឲ្យសព្វ។
២-យកសាច់គោដែលប្រឡាក់រួចដាក់ចូលក្នុងទូទឹកកកទុករយៈពេលប្រហែលជា ២ម៉ោង។
៣-២ម៉ោងក្រោយមកយកសាច់គោដាក់ហាលឲ្យក្រៀម អ្នកអាចយកវាទៅអាំង ឬចៀនតាមការចូលចិត្ត៕សម្រួលអត្ថបទដោយ៖ម្លិះ

SHARE