(មានវិឌេអូ)ឧបករណ៍ជួយសង្គ្រោះ ពេលមានអគ្គីភ័យឆាបឆេះទោះអគារខ្ពស់ប៉ុន្មានជាន់ក៏ការពារមនុស្សឲ្យមានសុវត្ថិភាព

156

ឧបករណ៍មួយនេះអាចសង្គ្រោះមនុស្សពីអគ្គិភ័យបាន ល្អជាងជណ្ដើរនៅខាងក្រៅអគារទៅទៀត។វាត្រូវបានគេហៅថា Ingstrom Escape Chute។ ក្រុមហ៊ុន Escape Consult Mobitex មានមូលដ្ឋាននៅម៉ាឡេស៊ីជាអ្នកបង្កើតវត្ថុនេះឡើង។ វាគឺជាច្រកចេញបន្ទាន់មួយ នៅពេលជណ្ដើរបង្កាន់ដៃមិនមែនជាជម្រើសល្អមួយ។

Chute-Ll ingstrom_escape_chutes mobile-chutes

 

 

តើគេប្រើវាដោយរបៀបណា? ដំបូងអ្នកត្រូវបន្ទន់ខ្លួនចូលទៅក្នុងប្រហោងសង្គ្រោះនោះ។ វាមានទទឹងប្រវែងជាងកន្លះម៉ែត្រ (ប៉ុន្ដែសាច់ក្រណាត់របស់វាយឺតអាចផ្ទុកគ្រប់ទំហំមនុស្សបាន)។ បន្ទាប់មកជើងនិងដៃរបស់អ្នកកន្ធែក ហើយសម្រូតខ្លួនចុះមកក្រោម។ ហើយវាអាចសង្គ្រោះមនុស្សបាន ៣៧៥ នាក់ក្នុងរយៈពេល ២០ នាទី ហើយមនុស្សមានអាចធ្វើដំណើរចុះក្រោមប្រវែង ៣,៥ ម៉ែត្រក្នុងមួយវិនាទី និងមនុស្ស ២៤ នាក់ចូលទៅក្នុងប្រហោងនោះក្នុងពេលតែមួយបាន៕

SHARE