បច្ចេកទេសដាំខាត់ណាដើម

1392

ខាត់ណាដើម គឺជាបន្លែដែលប្រជាជនកម្ពុជាយើងនិយមដាំ និងទទួលទានផងដែរ ដំណាំនេះអាចដាំដុះបានគ្រប់រដូវកាល។
1.ការរៀបចំដី ត្រូវភ្ជួរដីអោយបានចាប់ពី 2 – 3 ដង ជម្រៅពី 20 – 30 ស.ម. ដើម្បីអោយដីផុសធូរ ហើយត្រូវហាលដីទុកចោលចាប់ពី 7 – 10 ថ្ងៃ ទើបជ្រោយ និងរាស់បំបែកដីអោយម៉ត់ល្អិត។ ដី។
2. ការលើករង ត្រូវលើករងដែលមានប្រវែងទទឺង 80 ស.ម. និង បណ្ដោយតាមសភាពជាក់ស្ដែងរបស់
3. កម្ពស់រង កម្ពស់រង 20 – 25 ស.ម. ចន្លោះរង 30 ស.ម.
4. របៀបដាំដុះ គេអាចប្រើវិធីសាស្រ្ត ដាំដុះបាន 2 របៀបគឺ
-ដាំដោយគ្រាប់ផ្ទាល់
-ដាំដោយស្ទូង
ការដាំទាំង 2 របៀបនេះ ចន្លោះគុម្ព និង ចន្លោះជួរ 20 ស.ម. x 20 ស.ម.
ចំពោះការស្ទូងកូន ត្រូវបណ្ដុះកូន អោយមានសន្លឹកចាប់ពី 3 – 4 សន្លឹក ឬ កម្ពស់ចាប់ពី 8 – 12 ស.ម. ទើបអាចយកទៅស្ទូងបាន។

ចំណាំៈ
-អាចប្រមូលផលបាន ក្រោយពេលដាំរយៈពេល 35 – 40 ថ្ងៃ ហើយជាទូទៅកសិករអាចប្រមូលទិន្នផលបានជាមធ្យមភាគចាប់ពី 20 – 25 តោនក្នុងផ្ទៃដីមួយហិចតា។

ប្រភពពីៈ​ សៀវភៅបៃតង

18527850_777650932412766_7845349953031515246_n

18486227_777651049079421_5029690947394720973_n

18485947_777651035746089_8064160949189881889_n

18485655_777651055746087_4646911273117927558_n

18485643_777650999079426_613657721842120548_n

18485318_777650929079433_8488671882427077561_n

SHARE