មិននឹកស្មានថា ល្វា ជាឱសថព្យាបាលជំងឺតាំងពីឫស រហូតដល់ចុងស្លឹក

66

មិននឹកស្មានថាល្វាជាឱសថព្យាបាលជំងឺតាំងពីឫសរហូតដល់ចុងស្លឹកជួយព្យាបាលស្រ្តីឆ្លងទន្លេអត់ទឹកដោះក្រួសក្នុងថង់ប្រមាត់រដូវមកមិនទៀងមុខមានមុនក្រហមៗគ្រុនចាញ់ហឺត។ជួយចែកគ្នាដឹងផង!

+ការព្យាបាល៖-យកផ្លែខ្ចី និងស្លឹកខ្ចីធ្វើជាអន្លក់ឲ្យចេញទឹកដោះច្រើនព្យាបាលរាគ-ស្លឹកព្យាបាលឈឺឆ្អឹងឆ្អែង គ្រុនចាញ់ស្រ្តីឆ្លងទន្លេអត់ទឹកដោះ-ជ័រលាយជាមួយកំបោរលាបពីក្រៅរមាស់កើតអាត់បូសព្យាបាលរលាក
-ឫសព្យាបាលរាគមួល

-ជ័ររបស់ឫសព្យាបាលទឹកនោមផ្អែម-ស្លឹកជាម្សៅលាយទឹកឃ្មុំព្យាបាលជំងឺប្រមាត់
-ផ្លែព្យាបាលរដូវមកមិនទៀង-ជ័របន្សាបការពុលនិងពស់ចឹកបើឈឺក្បាលគេយកជ័រលាបលើក្រដាសបិតសៀតផ្កាសងខាង

-រលាកគេយកជ័រលាយជាមួយផ្នែកសនៃពងមាន់ លាបលើក្រដាសបិតកន្លែងរលាក
-កូនក្មេងរមាស់យកស្លឹកខ្ចីបុកបិតលើរបាស់-មុខមានមុនក្រហមៗយកស្លឹកដែលមានដង្កូវដាំទឹកឆ្ពុងរាល់ថ្ងៃ

-យកផ្លែល្វាលាយផ្លែខ្នុរខ្ចីហាន់ឲ្យតូចដាំជាបបរជាមួយបាយដំណើបជួយឲ្យមានទឹកដោះ
-គ្រុនចាញ់យកស្លឹកដែលជ្រុះធ្លាក់ក្នុងភក់រើលាងឲ្យស្អាតហាលឲ្យស្ងួតហាន់ល្អិតៗលីងឲ្យឈ្ងុយចំនួន១០០ក្រាមដាំទឹក១លីត្រផឹកព្រឹកល្ងាចរហូតបាន៥ថ្ងៃ

-ជ័រលាយជាមួយទឹកឃ្មុំផឹកមុនចូលដេកព្យាបាលហឺត។ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណក្រសួងសុខាភិបាល


សូមពិនិត្យនិងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់និងអស់លទ្ធភាពជាមុន។វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

អត្ថបទដោយ៖អ៊ាង សុផល្លែត

 

SHARE