មិនគួរបោះចោលគល់បន្លែទាំងនេះទេ ព្រោះវាមានគុណប្រយោជន៍ចំពោះសុខភាពដែលអ្នកមិនធ្លាប់ដឹង

268

នៅពេលអ្នកយកបន្លែមកធ្វើជាអាហារ គល់បន្លែតែងត្រូវបានបោះចោល ដោយអ្នកមិនបានដឹងថាគល់បន្លែទាំងនោះមានគុណប្រយោជន៍ចំពោះសុខភាពប៉ុណ្ណានោះទេ។

១.គល់ស្ពៃជើងទា

វិធីធ្វើ៖ យកគល់ស្ពៃជើងទា ១០០ក្រាម ស្ងោរជាមួយសាច់មាន់ ១៥ក្រាម សម្រាប់បរិភោគរាល់ថ្ងៃពី ២ ទៅ ៣ដង ក្នុងមួយថ្ងៃ។

គុណប្រយោជន៍៖ គល់ស្ពៃជើងទា អាចប្រើបានជាមួយអ្នកកើតជម្ងឺទឹកនោមផ្អែមផងដែរ។

២.គល់ដើមខ្ទឺមបារាំង

វិធីធ្វើ៖ យកគល់ដើមខ្ទឹមបារាំង ២០គល់ ដាំជាមួយអង្ករធ្វើជាបបរបរិភោគរាល់ថ្ងៃ។
គុណប្រយោជន៍៖ បបរគល់ដើមខ្ទឹមបារាំងនេះ អាចប្រើប្រាស់សម្រាប់ព្យាបាលជម្ងឺគ្រុនផ្ដាសាយ ឈឺក្បាល និងក្ដៅរងា។

៣.គល់ស្ពៃបូកគោ

នៅក្នុងគល់ស្ពៃបូកគោមានរសជាតិផ្អែម និងមានគុណប្រយោជន៍ក្នុងការបញ្ចុះកំដៅពីរាងកាយជំនួយបន្ថែមជាតិទឹក កាត់បន្ថយភាពតានតឹង និងភាពរងា ជួយបំប៉នក្រពះ និងកាត់បន្ថយ ការស្រេកទឹកផងដែរ។
វិធីធ្វើ៖ លាងឬសស្ពៃបូកគោអោយស្អាត ហាន់ជាចំណិត រួចយកវាទៅស្ងោរជាមួយខ្ញីស្រស់ និងស្លឹកខ្ទឹម។
គុណប្រយោជន៍៖ អាចព្យាបាលជំងឺផ្ដាសាយ ក្ដៅរងា ជងឺក្ដៅក្នុងក្រពះជាដើម។

៤.គល់ត្រកួន

វិធីធ្វើ៖ យកគល់ត្រកួន ១២០ក្រាម ស្ងោរជាមួយទឹកសម្រាប់បរិភោគ បែបនេះវាអាចជួយព្យាបាលជម្ងឺរាគមួល។ លើសពីនេះអ្នកអាចយកគល់ត្រកួន ១២០ក្រាម ដាំជាមួយទឹកខ្មេះ ២៥០ក្រាម និងទឹកស្អាត ២៥០ក្រាម ដើម្បីយកទឹកទុកសម្រាប់ខ្ពុរមាត់ សម្រាប់ព្យាបាលការឈឺធ្មេញ ឬហើមអញ្ចាញធ្មេញបានផងដែរ។

៥.គល់ផ្លែត្រប់វែង

វិធីធ្វើ៖ យកគល់ផ្លែត្រប់វែង និងសម្បកផ្លែ និងគ្រាប់របស់វាចំនួនល្មម រួចកិនអោយម៉ត់ទៅជាម្សៅ។ ក្នុងមួយថ្ងៃ បរិភោគអោយបានពី ២ ទៅ ៣ដង ក្នុងមួយដងៗ គឺត្រូវប្រើម្សៅនេះ ៦ក្រាម លាយជាមួយទឹកក្ដៅ។
គុណប្រយោជន៍៖ អាចព្យាបាលអាការៈរាគមួល និងរាគជាបន្ដបន្ទាប់។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE