អត្ថប្រយោជន៍សំខាន់ៗ១០យ៉ាងរបស់ផ្លែមង្ឃុត

673

១. មានកំរិតកាឡូរីទាប តែសម្បូរជាតិកាកសរសៃ (fiber) ៖ ផ្លែមង្ឃុតជាទូទៅ គឺមានរសជាតិផ្អែម និងឈ្ងុយធ្ងាញ់ ប៉ុន្តែអ្នកដឹងទេថា វាជាផ្លែឈើមានកំរិត កាឡូរីទាបណាស់ ដែលមានត្រឹមតែ ៦៣កាឡូរី ក្នុង១០០ក្រាម ប៉ុណ្ណោះ ដែលមិនអាចធ្វើឲ្យធាត់ឡើយ។ ប៉ុន្តែអ្វីដែល សំខាន់គឺ វាសម្បូរដោយជាតិកាកសរសៃ ( fiber) មានប្រយោជន៍អាចរក្សាសុខភាព រាងកាយមិនឲ្យធាត់ និងលើសទម្ងន់ ។

13263961_977272842368487_6908419748939821136_n 13263923_977272989035139_1503715278110049972_n

២. សម្បូរទៅដោយ វីតាមីន C ៖ ផ្លែមង្ឃុតគឺសំបូរ ទៅដោយ វីតាមីនC ចំនួន ១២% ក្នុង ១០០ក្រាមនៃ សាច់មង្ឃុត ។ ចំពោះ សារធាតុ វីតាមីន C គឺអាចប្រឆាំងនឹង វីរុស និង បាក់តេរី ដូចជាជំងឺ ផ្តាសាយជាដើម ដូចនេះ បើពិសារផ្លែមង្ឃុតដែលសំបូរដោយ វីតាមីន C នេះ អាចប្រឆាំងនឹងជំងឺ គ្រុនក្តៅ និង ផ្តាសាយធម្មតាបាន ផងដែរ។

13259990_977272769035161_402649124214745011_n 13256126_977273049035133_1721481764782108895_n

៣. ធ្វើឲ្យដំណើរឈាមរត់បានល្អ ៖ ផ្លែមង្ឃុតអាចជួយដល់ការបង្កើន កោសិកាឈាមក្រហម ក្នុងខ្លួន និង ជួយការពារកុំឲ្យ កើតជំងឺ ខ្វះឈាម ។ បើអ្នកចូលចិត្តពិសារផ្លែនេះ វាអាចជួយដំនើរ រត់នៃសរសៃឈាម បានល្អក្នុងរាងកាយ ដែលមិនធ្វើឲ្យអ្នកប្រឈមមុខនឹង ការគាំង បេះដូង ការកើនឡើងជាតិខ្លាញ់ និង ការឈឺចុកចាប់ ត្រង់ទ្រូងខ្លាំង ជាដើម ។

13254489_977272802368491_4007815196235643583_n 13254458_977272749035163_1929113403283578797_n

៤. កាត់ បន្ថយជាតិ ខ្លាញ់ក្នុងរាងកាយ ៖ សារជាតិដែលមាននៅក្នុងផ្លែមង្ឃុត គឺមានសារៈសំខាន់ក្នុង ការកាត់បន្ថយ កំរិត ជាតិខ្លាញ់ នៅក្នុង រាងកាយ ដែលជាប្រភពនៃ ការបង្កជាជំងឺច្រើនប្រភេទនោះ ។ ហើយវា អាចជួយឲ្យអ្នក ដំណើរការនៃបេះដូងរបស់មនុស្សដើរបានល្អ ប្រសិនបើ ក្នុងខ្លួនមិនសូវមាន ជាតិ ខ្លាញ់នោះ ។

13254458_977272722368499_1782897775369741384_n 13245260_977272409035197_1872464622173544747_n

៥. ប្រឆាំងនឹងជំងឺរបេង ៖ ដោយសារ ផ្លែមង្ឃុត ផ្ទុកដោយសារធាតុចិញ្ចឹមច្រើនប្រភេទ ដែលអាចប្រឆាំងនូវ បាក់តេរីច្រើនប្រភេទ ហើយវា អាចជួយឲ្យ ប្រព័ន្ធសុំាក្នុងរាងកាយខ្លាំងក្លា ។ ការប្រឆាំងនឹង បាក់តេរី ដែលប៉ះពាល់ សុខភាពមនុស្សបែបនេះហើយ ទើបផ្លែមង្ឃុតអាច មាន ប្រសិទ្ធភាព ជួយអ្នកដែលបានពិសារ ពីការឆ្លងនិង កើត នូវជំងឺ របេង បាន ។

13244740_977272869035151_2429388708954270712_n 13240677_977272782368493_4267715860064435379_n13173708_977272422368529_5501569011624208095_n

៦. ជួយការពារពីជំងឺ មហារីក៖ អ្នកវិទ្យាសាស្រ្តបានពិសោធន៍ថា ផ្លែមង្ឃុតមានផ្ទុកដោយ សារជាតិ antioxidants ដែលវាជួយជួសជុល កោសិកាដែលងាប់ និង ការពារការកើតជំងឺ មហារីក និង ជំងឺនានា ដែលទាក់ទងនឹងសរសៃឈាមនិង បេះដូង។ ហើយ សារធាតុ antioxidants នេះវាមានឥទ្ធិពល ខ្លាំងក្លា ក្នុងការ ជួយការពាររាងកាយ ប្រឆាំងនឹង រ៉ាឌីកាល់ ដែលធ្វើ មនុស្សមានអារម្មណ៍ ស្រេ្តស៍ ឬ បណ្តាលឲ្យ មនុស្ស កាន់តែមាន ជំងឺធ្ងន់ធ្ងរ អ្វីមួយ លើសដើម ។

13240510_977272972368474_8857054171298805122_n 13240080_977273165701788_8560612353833147563_n13221476_977272372368534_1482468204213148221_n (1)

៧. ការពារការលើសសំពាធឈាម ៖ ផ្លែមង្ឃុត ផ្ទុកទៅដោយ សារជាតិខនិជជាច្រើន ដូចជា ម៉ាញ៉េស្យូម ដែក សាំងកាសី និង ប៉ូតាស្យូម ដែលវា ផ្តល់ឲ្យ ការជួយការពារប្រឆាំង នឹងជំងឺ ដាច់សរសៃឈាម ការលើសសំពាធឈាម និង ការស្លាប់មួយចំហៀងខ្លួន ដោយសារការ លើស សំពាធឈាមជាដើម ។

13239952_977273069035131_5552122095931939628_n 13237823_977272822368489_697343090352021208_n

៨. ប្រឆាំង និងកាត់បន្ថយ ការរលោកសន្លាក់ឆ្អឹង ៖ ផ្លែមង្ឃុតអាច ប្រឆំាងនឹងការ រលាកសន្លាក់បានយ៉ាងមានប្រសិទ្ធភាព ហើយវាមាន ប្រយោជន៍សំរាប់អ្នកដែលរងការឈឺចាប់ដោយ សារជំងឺសន្លាក់ ដែលព្យាបាលដោយថ្នាំគ្មានប្រសិទ្ធភាព អាចមក ពិសារ ផ្លែមង្ឃុត ពី ២ទៅ៣ ផ្លែក្នុងមួយថ្ងៃ អាចនឹងជួយបន្ថយការ ឈឺចាប់ពីជំងឺ សន្លាក់នេះ ផងដែរ ។

13232933_977273119035126_8483235204393227309_n 13230338_977273139035124_1289860684027363487_n13221476_977272372368534_1482468204213148221_n

៩. ប្រឆាំងនឹងជំងឺភ្លេចភ្លាំង ៖ គុណសម្បតិ្តចំបងមួយទៀត សំរាប់សុខភាព នៃផ្លែមង្ឃុត គឺវា មានប្រសិទ្ធភាព អាចជួយការពារមិនឲ្យកើតមាន ជំងឺ ភ្លេចភ្លាំងបាន។ អ្នកចូលចិត្តពិសារ ផ្លែនេះ អាចជួយមិនឲ្យឆាប់កើតជំងឺ បាត់ការចងចាំ ឬ វង្វេងវង្វោន់ នៅពេលវ័យចំណាស់ ហើយអាច ជួយការ ចងចាំល្អផងដែរ ។

13230150_977272665701838_3030493109156654828_n 13230147_977273012368470_1372569212721937650_n

១០. ជួយសុខភាពស្បែក ធ្មេញ និង មិនឲ្យឆាប់ចាស់ ៖ដោយសារ តែសារធាតុ antioxidants នៅ ក្នុងផ្លែមង្ឃុត នេះហើយ ដែលវាមាននៅ ក្នុង ស្លឹកតែ ដែរ ។ទើប វាឲ្យមានគុណប្រយោជន៏ ដល់ការថែរក្សាសុខភាព ស្បែកដូចជា ការពារ ពីជំងឺ មុន ជំងឺស្បែកស្ងួត និង រលោកស្បែក ជាដើម ហើយវានឹងជួយមិនឲ្យ ស្បែកឆាប់ចាស់ និង នៅក្មេងជាងវ័យទៀត ។ ផ្សេងទៀត វាអាចជួយ ផ្តល់សុខភាពមាត់ធ្មេញល្អ ទៀតផងដែរ ។

13227005_977273085701796_3083971434998253564_n 13221607_977272695701835_2516668243865554513_n

ប្រភពពីៈ Sok Samnang

 

 

SHARE