**គ្រឿងផ្សំ**
-ខ្ទិះដូងនៃផ្លែដូងមួយផ្លែ-អំបិល-ម្សៅពោត-ស្ករស-សណ្តែកដី-សាច់ដូងខ្ចី

**របៀបធ្វើ**
– ដាក់ខ្ទិះដូងចូលខ្ទះហើយបើកភ្លើងដាំវាឲ្យពុះ
– ដាក់ស្ករសចំនួន៦ស្លាបព្រាបាយ និងអំបិលបន្តិច

– ចាក់ម្សៅពោតចូល

– បន្តដាំវារហូតដល់ឡើងខាប់ល្មម

- បិទភ្លើងរូចទុកវាអោយត្រជាក់

– បន្ទាប់ពីវាត្រជាក់ហើយយើងត្រូវយកវាចាក់ចូលចានជ័រមួយ

- បន្ទាប់ពីចាក់ចូលចានរួចលើកវាទៅដាក់ក្នុងទូរទឹកកនៅជាន់ដែលត្រជាក់ខ្លាំង

- យើងត្រូវរងចាំ៦ម៉ោងដើម្បីឲ្យវាកក

- បន្ទាប់ពីរងចាំ៦ម៉ោងយើងអាចយកវាមកបំបែករួចហើយដាក់វាចូលក្នុងម៉ាស៊ីនក្រឡុក

– ដួសវាដាក់ចាន រឺ កែវ
![162555162354[1]](https://www.e-oam.com/wp-content/uploads/2017/10/1625551623541.jpg)
– យកសណ្តែកដី និង សាច់ដូងខ្ចីមករោយពីលើ

ប្រែសម្រួលដោយៈ ផេកផ្សារកសិកម្មយើង Our Agricultural Market
ទំព័រដើម ព័ត៌មានពេញនិយម










