ពស់ថ្លាន់ លេបត្រកួតដ៏ធំមួយដោយគ្មានបញ្ហា(វីដេអូ)

1146

សត្វ​ពស់​ថ្លាន់​ប្រវែង​ជាង ៤ម៉ែត្រ​មួយ​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ នៅ​ខាង​ក្រោយ​ផ្ទះ​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ បន្ទាប់​ពី​វា​បាន​លេប​សត្វ​ត្រកួត​ដ៏​ធំ​មួយ​ក្បាល មុន​ពេល​ក្រុម​អ្នក​សង្គ្រោះ​ទៅ​ដល់។

foot-python-regurgitates-lizard-1_large

ពស់​ថ្លាន់​មួយ​ក្បាល​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ ដោយ​ម្ចាស់​ផ្ទះ​ឈ្មោះ Uraiwan Seksuk អាយុ៤៤ឆ្នាំ នៅ​ក្នុង​ស្រុក Mueang Samut Songkhram ប្រទេស​ថៃ។

នៅ​ពេល​កើតហេតុ អ្នកស្រី Seksuk កំពុងតែ​ហាល​ខោអាវ ស្រាប់តែ​ប្រទះ​ឃើញ​សត្វ​ពស់​ថ្លាន់ វារ​នៅ​ក្រោម​ម៉ូតូ​ខូច​មួយ​គ្រឿង នៅ​ខាង​ក្រោយ​ផ្ទះ។ ភ្លាមៗ​នោះ អ្នកស្រី​ក៏​បាន​ទូរសព្ទ​ហៅ​ក្រុម​អ្នក​សង្គ្រោះ ដើម្បី​ជួយ​ចាប់​សត្វ​ពស់ ដែល​មាន​ទម្ងន់​ប្រហែល ២០គីឡូក្រាម​នោះ​តែម្តង។

foot-python-regurgitates-lizard-3_large

បើ​តាម​ខ្សែ​វីដេអូ​ឃ្លិប បាន​បង្ហាញ​ឲ្យ​ឃើញ ក្រុម​អ្នក​សង្គ្រោះ​យក​ញញួរ​ដំ​បេតុង នៅ​ក្រោយ​ផ្ទះ​អ្នក​ស្រី Seksuk ដើម្បី​អាច​ចាប់​សត្វ​ពស់ ដែល​កំពុង​លាក់​ខ្លួន​នៅ​ខាង​ក្រោម​នោះ។

foot-python-regurgitates-lizard-2_large

បន្ទាប់​ពី​ការ​ស៊ី​អាហារ​របស់​វា ត្រូវ​បាន​រំខាន សត្វ​ពស់​ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​នោះ បាន​ខឹង​យ៉ាង​ខ្លាំង បង្ក​ឲ្យ​ពិបាក​ក្នុង​ការ​ចាប់ ទោះ​មាន​ឧបករណ៍​ក៏​ដោយ។

ចុងក្រោយ ក្រុម​អ្នក​សង្គ្រោះ បាន​ចាប់​វា​ទៅ​ដាក់​នៅ​ក្នុង​ឡាន។ ប៉ុន្តែ មុន​ពេល​ប្រលែង​វា​ចូល​ទៅ​ក្នុង​ព្រៃ​វិញ ពួកគេ​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ពស់​នោះ ខ្ជាក់​សត្វ​ត្រកួត​ដ៏​ធំ​មួយ​ក្បាល ចេញ​ពី​ពោះ​វា​វិញ៕

 

 

SHARE