វិធីធ្វើនំបាយដំណើបស្លឹកតើយងាយៗ (មានវីដេអូវីធីធ្វើ)!

754

គ្រឿងផ្សំ៖ អង្ករដំណើប ៥០០ក្រាម, ដុំសាជូរ ១ក្រាម (អាចរកទិញបាន), ខ្ទិះដូង (ក្បាលខ្ទិះ) ២២០ក្រាម, ទឹកស្លឹកតើយ ៨០ក្រាម, ស្ករស ១៩០ក្រាម, អំបិល ១/២ស្លាបព្រាកាហ្វេ, ល្ងស ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដំបូងត្រូវយកអង្ករដំណើបចាក់ទឹកចូល យកដុំសាជូរដាក់ចូលកូរហើយដុសអង្ករឲ្យសព្វរយៈពេល ២-៣នាទី រួចយកអង្ករទៅលាង ៣-៤ដងទៀតឲ្យស្អាត ហើយដាក់ទឹកត្រាំអង្ករចោលរយៈពេល ៤-៥ម៉ោង បន្ទាប់មកចាក់ទឹកចេញទុកឲ្យស្រស់ទឹកបន្តិច រួចយកទៅដាក់ក្នុងស្បៃ ឬក្រណាត់ស្អាតដាក់ចំហុយរយៈពេល ២០នាទី ឆ្អិនហើយយកបាយដំណើបដាក់ថាស ឬចានទុកមួយឡែក

២.ដាំខ្ទះដាក់ខ្ទិះដូងចូល ដាក់ស្ករស និងអំបិលកូរចូលគ្នាឲ្យសព្វរម្ងាស់ឲ្យរំពុះ រួចដាក់បាយដំណើបចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ទឹកស្លឹកតើយចូលច្របល់ចូលគ្នាឲ្យសព្វល្អ រួចហើយយកបាយដំណើបដាក់ចូលពុម្ព ឬថាស ទុកឲ្យត្រជាក់បន្តិចរួចកាត់ជាដុំៗល្មមតាមចំណូលចិត្ត រួចដាក់រោយល្ងពីលើជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើប្រភពពី facebook៖

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE