កំពត៖ មានរមណីយដ្ឋានលាក់ខ្លួនជាច្រើនកន្លែងដែលមនុស្សភាគច្រើនមិនបានស្គាល់……(មានវីដេអូ)

2225

ខេត្តកំពត ជា ខេត្ត មួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ

មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ

ខាងលិចជាប់នឹងស្រុកកំពង់សិលា ខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។

ទីរួមខេត្តកំពត៖

kampot-bridge

DSC06082

Kampot-view-13

ភ្នំកំពង់ត្រាច៖ ភ្នំកំពង់ត្រាច​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣៦ ក្នុង​ឃុំដំណាក់កន្ទួត​ខាង​ត្បូង​ ស្រុក​កំពង់ត្រាច ចម្ងាយ ៣៨ គ.ម ប៉ែក​ខាង​កើត​ក្រុង​កំពត។

រមណីយដ្ឋាន​នេះ​ជា​ថ្មភ្នំ មាន​រូង​ភ្នំ​ប្រកប​ដោយ​ល្អាង​តូចធំ​ជាច្រើន។

Kampot-view-17


កំពតបានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័ស សម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។

មានចំណុចទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់បំពេញចិត្តរបស់ភ្ញៀវទេសចរណ៍ទាំងឡាយ។

ស្ពានឆ្លងព្រែកកំពត

 

Kampot-view-3

Kampot-view-11

ទីនោះ គឺជាកូនទីក្រុងតាមមាត់ទន្លេមួយដោយច្នៃម៉ូដឡើងតាមបែបស្ថាបត្យកម្មបារាំង

ជាមួយនិងរបាំង ភ្នំខែមជ័យនៅពីក្រោយ គឺជាទេសភាពមួយនិងកម្ររកបាន។

Kampot-view-10

លាងទឹកដ៏ស្រស់ស្អាតនៅភ្នំសរ ស្រុកកំពុងត្រាច

Kampot-view-2

រមណីយដ្ឋាន​ទឹកឈូ៖ គឹ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​មាន​ចម្ងាយ​ ៨​ គីឡូ​ម៉ែត្រ​ ពីទីរួម​ខេត្ត​។​

តំបន់​នេះ​មាន​ទឹកធ្លាក់​តាម​ជ្រលង​ភ្នំ​កំចាយ​រហូត​ដល់​ទីរួម​ខេត្ត​កំពត ​ដែល​ជា​ប្រភព​ទឹកសាប​យ៉ាង​សំខាន់ ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីរួម​ខេត្ត​។

ផ្លូវចូលរម្យណីយដ្ឋានទឹកធ្លាក់តាដា

Kampot-view-5

Kampot-view-6

Kampot-view-7

Kampot-view-15

ឧទ្យានជាតិមុនីវង្យបូកគោ​៖ មាន​ចម្ងាយ​ប្រមាណ ​៤២ ​គីឡូ​ម៉ែត្រ​ ពីទី​រួម​ខេត្ត​កំពត​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច​។

នៅ​លើ​កំពូល​ភ្នំ​មាន​កាស៊ីណូ​មួយ​កសាង​ឡើង​ក្នុង​ជំនាន់អាណានិគម​បារាំង ​សម្រាប់​ពួក​គេ​មក​កំសាន្ត​លេង​នៅ​គ្រប់​រដូវ​។

 

Kampot-view-12

Kampot-view-8

Kampot-view-16

រមណីយដ្ឋាន​ព្រែកអំបិល៖ ​ព្រែកអំបិល​ជា​រមណីយដ្ឋាន​មួយស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៣ ក្នុង​ឃុំកោះតូច ស្រុកកំពត មាន​ចម្ងាយ​ ១៨ គ.ម ពីប៉ែក​ខាង​លិច​ក្រុង​កំពត។

Kampot-view-9

Kampot-view-14

SHARE