រូបមន្តធម្មជាតិព្យាបាលជំងឺផ្តាសាយលើសត្វទា

535

វត្ថុធាតុផ្សំ៖ អង្ករកន្លះកំប៉ុង មើមខ្ទឹម៣ទៅ៤កំពឹស ស្ករត្នោត១ខាំ សំបកស្តៅ ឬសំបកគរ ១បន្ទះ។

របៀបធ្វើ៖
– យកអង្ករទៅត្រាំទឹករយៈពេល២ទៅ៣ម៉ោង ដើម្បីឱ្យអង្កររីក បន្ទាប់មក ស្រង់អង្ករចេញ រួចបុកមើមខ្ទឹមឱ្យម៉ដ្ឋ
ហើយយកធាតុផ្សំទាំង៣ អង្ករ ខ្ទឹម ស្ករ លាយបញ្ចូលគ្នាឱ្យសព្វ។

របៀបប្រើប្រាស់៖
យកធាតុផ្សំដែលលាយហើយ ឱ្យទាស៊ី១ថ្ងៃ ៣ដង ។ ធាតុផ្សំទាំងនេះ សម្រាប់ទា៥ក្បាល ។ ចំពោះសំបកស្តៅ ឬសំបកគ ក៏ដូចគ្នាដែរ ត្រាំជាមួយទឹកឱ្យទាផឹករហូតដល់ទាជា ។

សម្រួលអត្ថបទ៖​ អ៊ាង សុផល្លែត

SHARE