វិធីធ្វើ បបរបង្គារ ឆ្ងាញ់!

113

+គ្រឿងផ្សំ៖ ១០០ ក្រាមនៃអង្ករ ទឹក៥លីត្រ បង្ការ ២៥០ក្រាមបកសំបកហើយ ប្រេងឆា ខ្ទឹមសរបំពង ម្សៅម្ទេស ១ស្លាបព្រា អំបិល ទឹកក្រូចឆ្មាមួយស្លាបព្រា ពងមាន់២គ្រាប់យកតែផ្នែកពណ៌លឿង ជី៦ក្រាម។+របៀបធ្វើ៖ដាក់អង្ករនិងទឹកចូលក្នុងខ្ទះហើយលីងរហូតដល់ឡើងក្រហមបន្តិច-រួចដាក់ដាំក្នុងទឹករយះពេល១០នាទីដើម្បីជៀសវាងកុំអោយជាប់បាតឆ្នាំង ប្រសិនបើបបរខាប់ពេកអ្នកគួរតែបន្ងែមទឹកបន្តិចទៀត។បន្ទាប់ដាក់យកបង្គារឆារយះពេល២០វិនាទីអោយឡើងពណ៌ក្រហម ហើយដាក់ខ្ទឹម ម្សៅម្ទេស អំបិល និងទឹកក្រូចឆ្មារ ទៅក្នុងខ្ទះ។+ដាក់បបរចូលក្នុងចាន២ ដាក់បង្គារនៅខាងលើនិងដាក់ពងមាន់ក្នុងចាននីមួយៗហើយរំលាយពងមាន់ បន្ទាប់មកដាក់ជីនៅផ្នែកខាងលើជាការស្រេច។

សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE