អត្ថប្រយោជន៍ជាច្រើន របស់ស្អំ ដែលបងប្អូនមិនធ្លាប់បានដឹងពីមុនមក

789

ស្អំជាប្រភេទរុក្ខជាតិម្យ៉ាង ដែលមានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍យើងនិងនៅអាស៊ីភាគ ខាងត្បូង។ ដើម និងមែករបស់វា មានបន្លាច្រើន ឯស្លឹកបៃតងតូចៗ ក៏មានក្លិនខុសប្លែកពីគេផង ដែរ។ ស្អំអាចដុះលូតលាស់បាន ដោយសារការបណ្តុះ គ្រាប់ពូជ ឬការផ្សាំមែកដាំនៅលើដីក៏ បាន។ វាត្រូវបានប្រជាជនយើងទទួលស្គាល់ ថាមានរសជាតិឆ្ងាញ់ពិសា  ពិសេសការចៀនវា លាយជាមួយស៊ុត ឬស្លសម្លផ្សេងៗ ជាដើម។ ជាមួយគ្នានេះដែរ ស្អំក៏មានផ្ទុកនូវគុណសម្បត្តិ ផ្នែកសុខភាពជាច្រើនមុខ។

sa-om-khmer pong-tear-jean-sa-om acacia-pennata3_orig 27654442_2042683152611688_5146870747462059513_n

១. ប្រឆាំងអុកស៊ីតកម្ម ដោយសារតែវាមានផ្ទុកនូវវីតាមីនA ខ្ពស់។
២. ស្អំអាចកាត់បន្ថយបរិមាណកំដៅនៅក្នុងរាងកាយ ធ្វើឱ្យរាងកាយយើងមាន ភាពត្រជាក់។
៣. ជួយឱ្យមានអាយុវែង កាត់បន្ថយស្នាមជាំធ្វើឱ្យក្មេងជាងវ័យ បើទទួលទានវាជាប្រចាំ។
៤. ជួយសម្រួលពោះវៀនតូចធំ នៅក្នុងការបញ្ចេញចោល ការពារទប់ស្កាត់ អាការៈទល់លាមក។
៥. ឫសរបស់ស្អំអាចយកមកដាំទឹកផឹក ដើម្បីជួយសម្រួលការរំលាយអាហារ បំបាត់អាការៈឈឺពោះ និងជួយបណ្តេញជាតិពុលពីក្នុងពោះវៀន។

25592022_2066191386943979_496878175785711688_n 24312644_1612109265516076_7632530318237502718_n 24294442_194608864437165_6498319599668325974_n 20800146_903133323198201_7262078077230396875_n

៦.មានលក្ខណៈសម្បត្តិដែលមានប្រយោជន៍ ចំពោះការការពារក្រពះ ឱ្យមានសុខភាពល្អ។
៧. អាចជួយបំបាត់អាការៈអណ្តាតរលាកក្រហម។
៨. ជួយស្តារការខូចខាត និងព្យាបាលបញ្ហាសក់ខូច គ្រាន់តែយកស្លឹកស្អំមួយក្តាប់តូច ទៅស្ងោរជាមួយទឹកធម្មតា រួចចាក់ត្រងយកទឹកមកកក់នៅលើសក់ ហើយរុំកន្សែង ទុកចោលរយៈពេលប្រហែលជា១0នាទី បន្ទាប់មកលាងជម្រះចេញជាការស្រេច នោះវានឹងអាចជួយការពារសក់ បំបាត់បញ្ហាសក់ស្ងួត ធ្វើឱ្យសក់ត្រឡប់មករក ការមានជីវិតជាថ្មីម្តងទៀត។
៩. ស្អំអាចយកទៅធ្វើម្ហូបបានជាច្រើនមុខដូចជា ចៀនជាមួយពងទា ឆា ស្ងោរ ចំហុយ ស្ល ឬនាំយកវាទៅចម្អិនជាមួយនឹងសាច់មាន់ ត្រីឬកង្កែបក៏មានរសជាតិឆ្ងាញ់ពិសា ណាស់ដែរ។

20799253_684932715050944_2438161341496431148_n 19748724_1109328505866843_7052199274412014610_n 18157802_1536545146364615_2446305395981795200_n 16388274_1872393156342902_5674919852059677011_n

*គុណសម្បត្តិអាហារូបត្ថម្ភរបស់ស្អំក្នុងបរិមាណ១00ក្រាម៖
• ផ្តល់ថាមពល ៥៧គីឡូកាល់ឡូរី
• ជាតិសរសៃអាហារ៥,៧ ក្រាម
• មានជាតិកាល់ស្យូម៥៨មីលីក្រាម
• ផូស្វ័រ៨០មីលីក្រាម
• ធាតុដែក៤.១ មីលីក្រាម
• ផ្តល់វីតាមីនA ១០៦៦ IU ខ្នាតអន្តរជាតិ
• វីតាមីន B1 ០.០៥ មីលីក្រាម
• វីតាមីន B2 ០.២៥ មីលីក្រាម
• វីតាមីន B3 ១.៥ មីលីក្រាម
• វីតាមីន C ៥៨ មីលីក្រាម។

15589696_1843824125856572_1191792700572758075_n 13082545_966950076734097_499325208727029747_n

***បញ្ជាក់***
១. សម្រាប់ម្តាយដែលកំពុងបំបៅដោះកូន មិនគួរបរិភោគបន្លែនេះទេ ព្រោះដោយសារតែវា​អាច​បណ្តាលឱ្យទឹកដោះខះ។
២. ស្អំមានប្រតិកម្មក្លិនជាមួយនឹងស្រី្តមានផ្ទៃពោះនិងមាតាដែលបំបៅដោះកូន ដូច្នេះគួរនៅឱ្យ ឆ្ងាយ។
៣. ការទទួលទានបន្លែស្អំនៅរដូវវស្សា វាអាចមានរសជាតិជូរ ក្លិនក្រពុលខ្លាំង ពេលខ្លះអាច​បង្ក​ឱ្យមានការឈឺក្រពះបានដូច្នេះជាធម្មតាគួរបរិភោគបន្លែនេះនៅរដូវក្តៅ។
11960031_899850750084481_2773505174971088562_n 1236710_327546520724986_1325492266_n

៤. ទឹកអាស៊ីតអ៊ុយរិកដែលមាននៅក្នុងស្អំ បើយើងទទួលទានវាច្រើនពេកវាអាចក្លាយ ទៅជា​មូលហេតុនៃការរលាកសន្លាក់ចំពោះអ្នកជម្ងឺដែលមានជំងឺរលាកសន្លាក់ស្រាប់។ ក្រៅពីនេះ​អ្នក​មានជម្ងឺរោគប្រគ្រីវក៏អាចបរិភោគបានតែគួរបរិភោគក្នុងបរិមាណមានកំណត់។
៥. មុននឹងយកស្អំទៅទទួលទានគួរលាងសម្អាតឱ្យបានច្រើនដង ព្រោះបាក់តេរីមាន នៅក្នុង​បរិស្ថាន ដូចជា ដី ទឹក ខ្យល់ នឹងបង្កទៅជាមេរោគ រាករូស ឈឺពោះ ឬគ្រុនក្តៅផង។
ប្រភពៈ កសិកម្មដំណាំម្រុំ

SHARE