ឧស្សាហ៍ឈឺកជើង! អាចសាកវិធីនេះបាន

32

១-មូលហេតុអ្វីបានជាឈឺកជើង?ជាទូទៅអាការឈឺកជើងគឺដោយសារការរងរបួសជុំវិញកជើងរួមទាំងឆ្អឹង សរសៃពួរសាច់ដុំកែងជើង ឬសរសៃភ្ជាប់សន្លាក់ឆ្អឹង។ -កជើងមិនរឹងមាំ-ប្រគ្រីវ-រហែកសរសៃពួរកែងជើង-បាក់ឆ្អឹងឬថ្លោះកជើង-ខូចសរសៃប្រសាទជុំវិញកជើងដូចជា(tarsal tunnel syndrome)-ឆ្លងរោគបណ្ដាលមកពីវីរុស ឬបាក់តេរីនៅត្រង់កជើង-ខ្សោយទម្រង់កជើង-ជំងឺរលាកសន្លាក់។

២-ឈឺចុក-កជើង អាចបណ្ដាលមកពីបញ្ហាសន្លាក់៖-រលាកសន្លាក់-រលាកសន្លាក់ឆ្អឹង-រលាកសន្លាក់ដោយជំងឺ Psoriasis-រលាកសន្លាក់រ៉ាំរ៉ៃ-ជំងឺរលាកសន្លាក់ដោយសារមេរោគ។

៣-វិធីដោះស្រាយ៖ជួយប្រាប់គ្នាយើងផងបើឈឺចាប់កជើងបណ្ដាលមកពីរបួស មិនបាច់ចាំមករកពេទ្យទេ នៅផ្ទះក៏អាចព្យាបាលភ្លាមៗបានដែរ។ វិធីទាំងនេះមាន៖-គួរផ្អាក ឬកុំធ្វើចលនាដើរចុះឡើងអំឡុងពេលកជើងមានរបួស-ធ្វើចលនាឬទៅណាមកណា គួរប្រើឈើច្រត់ជំនួយ
-ប្រើទឹកកកដាក់ក្នុងថង់ស្អំពីលើរបួសរយៈពេល ១៥ទៅ២០នាទី រៀងរាល់ម៉ោងនៅថ្ងៃដំបូង។ ២ថ្ងៃក្រោយមកបន្តធ្វើបែបនេះរៀងរាល់ពី ៣ទៅ៤ម៉ោងម្ដង។-ប្រើបង់រុំរបួសដោយរុំស្រាលៗព្រោះការរុំតឹងពេកអាចបណ្ដាលឲ្យស្ពឹកម្រាមជើង។-ព្យាយាមរក្សាកជើងឱ្យនៅខ្ពស់ជាងកម្រិតបេះដូងដោយកល់ខ្នើយនៅក្រោមកជើងដែលកំពុងឈឺដើម្បីបន្ថយការឈឺចាប់។
៤-ឈឺក-ជើង គួរ៖-រក្សាទម្ងន់ឲ្យបានល្អ ដើម្បីបន្ថយសម្ពាធលើកជើងខ្លួនឯង។-កម្ដៅសាច់ដុំមុនពេលហាត់ប្រាណ។ ការអង្គុយសណ្ដូកជើងត្រង់ ទាញ ឆ្វេងស្ដាំៗ ជាជម្រើសល្អបំផុត។-មិនគួរលេងកីឡាណាដែលបញ្ចេញកម្លាំងលើសលប់ពេកដែលបង្កបញ្ហាដល់ក-ជើងសារជាថ្មី។-ទ្រនាប់ជើងមានកែងខ្ពស់គួរជៀសវាង។-ប្រើទ្រនាប់ជំនួយជើងសម្រាប់ការពារបន្ថែមទៀត។-បើឈឺកជើងបណ្ដាលមកពីជំងឺរលាកសន្លាក់ យើងប្រហែលជាត្រូវការប្រើថ្នាំមួយចំនួនដើម្បីបំបាត់ការឈឺចាប់។ ដូចជាថ្នាំប្រឆាំងនឹងការរលាក (NSAIDs) និងថ្នាំលាបបំបាត់ការឈឺចាប់។

សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE