(មានវិឌេអូ)បច្ចេកទេសដាំដំណាំពោតផ្អែម

284

១ . ការរៀបចំដី និង ធ្វើរង

សំអាតដីចំការ និង រើសស្មៅចេញឲ្យអស់ ។
ភ្ជួរ រាស់ដីឲ្យបានម៉ដ្ឋល្ងហើយហាលឲ្យបាន១០ ទៅ១៥ថ្ងៃ ។
ភ្ជួរដី (គោក្របី ឬគោយន្ត) ១០ ទៅ ២០ ស.ម ។
17192475_1205104109588923_2589182774067696055_o 15826413_1220205321400792_8987664541502165545_n 15800070_1323858827665918_8491071486025542729_o

២. ការលើករង

ក្នុងការដាំពោតផ្អែមជារង កសិករអាចដាំជាជួរ (រង) តាមពីររបៀបគឺ ដោយរងទោល (១ជួរ) និង រងដាំពីរជួរ ។

15776973_1323745334343934_2558774863599352959_o 14671105_1229685410424288_3254044350638278787_n 14370071_1224452264281803_7944137489070746014_n

ក. រងដាំពីរជួរ

– ទទឹង ១ម៉ែត្រ បណ្តោយ ទៅតាមលិទ្ធភាពដី តែមិនមិនគួរ ឲ្យលើសបី ៥០ម ឡើយ ពីព្រោះ

ពិបាកក្នុងការថែទាំ ដូចជា ស្រោចទឹក បោចស្មៅ ជាដើម ។

– កំពស់ នៅរដូវប្រាំង ពី២០ តៅ ៣០ស.ម ហើយនៅ រដូវវស្សា ពី៣០ ទៅ ៥០ស.ម

– ការដាក់ជី ដាក់ជីលាមកសត្វដែលពុកផុយ ឬ កំប៉ុស្តិ៍ ចំនួន២គីឡូក្រាមលើដីរង១ម៉ែត្រការ៉េ នៅតាម

ចន្លោះចង្អូរជួរ ទាំងពីរ រួចហើយលប់ដីគ្របឲ្យជិតវិញ ។

14368645_1224452224281807_3972015944381482495_n 14329900_1224452210948475_5633651272306310646_n 14316788_147420655711015_6918297440173145442_n

២. វិធីដាំដុះ

មុនពេលជ្រើសរើសពូជពោតដាំ កសិករគួរតែពិនិត្យពិចារណាលើ ៖

ក. ពូជធន់ទ្រាំទៅនឹងក្សេត្របរិស្ថានក្នុងតំបន់ដាំដុះ (សត្វល្អិត និង ជម្ងឺ)

ខ. ពូជផ្តល់ទិន្នផលខ្ពស់ ពូជកូនបង្កាត់

គ. ពូជដែលមានអត្រាដុះ ចាប់ពី ៨៥%ឡើងទៅ ។

13920697_698295916990379_5017285769570514433_n 13903229_698296023657035_2763390475387385470_n 13895348_698296063657031_7818125998098731305_n

កសិករអាចដាំពោតដោយគ្រាប់ផ្ទាល់ (ក្នុងរណ្តៅ) ឬ បើមានលទ្ធភាព ដាំដោយកូនបណ្តុះ ។ បន្ទាប់បីជ្រើសរើសពូជបានហើយ កសិករអាចដាំដោយគ្រាប់ឥផ្ទាល់ ឬក៏បណ្តុះកូនជាមុនសិន កាន់តែប្រសើរ ។ ចន្លោះពីគុម្ពមួយ ទៅគុម្ពមួយ គួរតែមានចំងាយពី ៣៥ស.ម (៣,៥តឹក) ទៅ ៥០ស.ម (៤,៥តឹក) ដោយដាក់ដាំក្នុងមួយរណ្តៅ ១ដើម ឬក៏ ១គ្រាប់ ។ កសិករគួរតែបណ្តុះកូនបម្រុងតុកចំនួនពី ២០ ទៅ៣០ភាគរយ នៃគ្រាប់សរុបដើម្បីទុកជួសនៅពេលបាត់ដើម (កូនងាប់) ឬ គ្រាប់មិនដុះល្អ ។

13895039_698295886990382_4273559244485706975_n 13882334_698296006990370_4975920311662183671_n 13876413_848723281928110_8213373885871868513_n

៣. ការថែទាំ

ក. ការដាក់ជីបំប៉ន (ជីក្បាលគោ និងនង័្គល)

បន្ទាប់ពីដាំបានហើយ កសិករគួរតែយកចិត្តទុកដាក់លើការថែទាំ និងដាក់ជីបំប៉ន ។ ខាងក្រោមនេះជារបៀបនៃការ ដាក់ជីក្បាលគោ និងនង័្គល និង ការប្រើប្រាស់ជីបំប៉ន ៖

13726784_1578586719102491_5143296596274401008_n

– ទ្រាប់បាត

មុនពេលដាំ ១៥ថ្ងៃ លាមកសត្វពុកផុយ ឬ

កំប៉ុស្តិ៍ ២គីឡូ ១ម៉ែត្រការ៉េដីរង កប់ជីកណ្តាលរង (ពេលរៀបចំរងដាក់គម្របរង)

– មុនពេលដាំពី ៧ទៅ ១០ថ្ងៃ ជី ១៥-១៥-១៥ ៥ក្រាម ក្នុង១គុម្ព មួយដើម ទ្រាប់បាត

12814001_205995716424668_4818491396139166604_n

– បន្ទាប់ពីដាំ បានពី ៧ទៅ ១០ថ្ងៃ ជី ៤៦-០-០ (ជី អ៊ុយរ៉េ) ១,៥ក្រាម ក្នុង១គុម្ព ចំងាយពី ០,៥ ទៅ ១តឹក ពីគល់ពោត

(២រន្ធ ក្នុង១ដើម)

12321242_960890117335639_2413720024150231053_n

– បន្ទាប់ពីដាំ បាន ពី២៨ ទៅ ៣០ថ្ងៃ ជី ១៥-១៥-១៥ ចំនួន ៥ក្រាម ក្នុង១គុម្ព ចំងាយពី១,៥ ទៅ ២,៥តឹក ពីគល់ពោត

(១រន្ធ ក្នុង ១ដើម)

– បន្ទាប់ពីដាំ បាន

ពី៤៨ ទៅ ៥០ថ្ងៃ ជី ១៥-១៥-១៥ ចំនួន១០ ក្រាម ក្នុង១គុម្ព ចំងាយពី ១,៥ ទៅ ២,៥តឹក ពីគល់ពោត

(១រន្ធ ក្នង១ដើម)១ កូនស្លាបព្រាជ័រ មានទំងន់ ប្រហែល ១,៥ ក្រុម

នៅចន្លោះនៃការដាក់ជី កសិករចាំបាច់ត្រូវបាញ់ជីទឹកបំប៉ន យ៉ាងហោចណាស់ នៅថ្ងៃទី ១៣ ឬ ទី១៤ និង ថ្ងៃទី៣៥ ឬ ៣៧ បន្ទាប់ពីដាក់ដាំ ។

11885106_801220379976356_4912967114301148992_n

ខ.អនាម័យ និង ថែទាំទឹក

កសិករត្រូវសំអាតស្មៅ ដែលដុះនៅក្នុងចំការ និង ពិនិត្យចំការពោតឲ្យបានទៀងទាត់ ។ នៅពេល ដែលពោតលូតលាស់ខ្ពស់ (ពី ១ ទៅ ១,៥ម៉ែត្រ) ហើយកសិករគួរតែកាត់ស្លឹកផ្នែកខាងក្រោម ឬ ស្លឹកដែលចាស់ៗចោល ដើម្បីឲ្យខ្យល់ចេញចូលបានល្អ និង កាត់បន្ថយចំនួនសត្វល្អិតចង្រៃ ។

10431548_205975933093313_596594093721839661_n 2 1

ទឹកជាផ្នែកមួយដ៏សំខាន់របស់ដំណាំ ។ ដូចនេះ កសិករត្រូវពិនិត្យដី និង តម្រូវការទឹក របស់ដំណាំពោត ។ ចំពោះការផ្ដល់ទឹកឲ្យដំណាំពោត គឺមិនគួរតិចពេក ឬ ច្រើនពេកទេ ពីព្រោះវាអាចបណ្ដាលឲ្យដើមពោតងាប់បាន ។

SHARE