វិធីធ្វើបុកត្រីខកំំប៉ុង!

507

គ្រឿងផ្សំ៖ ត្រីខ ២កំប៉ុង, ម្ទេសដៃនាង ១៥-២០គ្រាប់, ខ្ទឹមស ២០កំពឹស, ខ្ទឹមក្រហម ២០មើម, ប្រេងឆា ២ស្លាបព្រាបាយ, ទឹកត្រីខ ២ស្លាបព្រាបាយ, អំបិល បន្តិច, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយកន្លះ។

វិធីធ្វើ៖

១.យកខ្ទឹមស,​ ខ្ទឹមក្រហម និងម្ទេសដៃនាង យកទៅដាក់រំលីងមួយសន្ទុះ រួចយកត្បាល់ដាក់បុកវាចូលគ្នាឲ្យសព្វ ហើយដួសត្រីខដាក់ចូល (យកតែសាច់ត្រី ទុកទឹកមួយឡែក) បុកចូលគ្នាឲ្យសព្វល្អ

២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ រួចដាក់ត្រីខដែលបុកហើយចូលឆាច្របល់វាមួយសន្ទុះ ហើយដួសទឹកត្រីខ ២ស្លាបព្រាបាយដាក់ចូលឆាច្របល់ចូលគ្នា រួចហើយដាក់អំបិល, ទឹកត្រី និងទឹកក្រូចឆ្មារចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្ត

៣.បន្លែអន្លក់មានដូចជា ស្ពៃក្តោប, ត្រសក់, សណ្តែកកួរ, ត្រប់, ការ៉ុត…តាមចំណូលចិត្ត រៀបចំអន្លក់ដាក់ចាន ដួសបុកត្រីខដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់។ អាចដាក់បន្ថែមម្ទេស និងស្លឹកខ្ទឹមទៀតក៏បានតាមចំណូលចិត្ត៕

អត្ថបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE