ត្រាវឆឹងស្ករ រសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត (មានវីដេអូ)

190

គ្រឿងផ្សំ៖ ត្រាវ ១គីឡូ, ស្ករស ៤០០ក្រាម, ទឹកឆ្អិន ៤ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ស្លឹកខ្ទឹម ហាន់ល្អិត, ស្លឹកតើយ (ដាក់ក៏បានមិនដាក់ក៏បាន)។ វិធីធ្វើ៖ យកត្រាវចិតសំបកលាងទឹកឲ្យស្អាត រួចកាត់ជាដុំ ឬវែងល្មម តាមចំណង់ចំណូលចិត្ត។ រួចយកត្រាវទៅបំពងជាមួយស្លឹកតើយចូល បំពងឲ្យក្រៀមល្មម រួចស្រង់ទុកមួយឡែក។

យកខ្ទះដាក់ស្ករស ទឹក អំបិលកូរចូលគ្នា រួចដាក់ស្លឹកខ្ទឹមចូល ហើយដាក់ត្រាវបំពងហើយចូល ច្របល់ចូលគ្នាឲ្យសព្វ ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE