ក្រអៅឈូក​មាន​អត្ថ​ប្រយោជន៍​ជួយ​កម្ចាត់​​ជាតិ​ពុល​និង​ការ​ឡើង​កំដៅ​ក្នុង​រាង​កាយ​

1092

តាម​អ្នក​ជំនាញ​រឱសថ​រុក្ខ​ជាតិ​របស់​​វៀត​ណាមលោក​ ​Vu Quoc Trungបានឱ្យ​ដឹង​​​ថា  ក្រអៅឈូក​ឬមើម​ឈូក​ឬភា​សា​វៀត​ណាម​ហៅ​ថា​ngósen មាន​អត្ថ​ប្រ​យោជន៍​ជួយ​កម្ចាត់​​​់​ជាតិ​ពុល​ ហើយ​បញ្ឈប់​មិនឱ្យ​រាង​កាយ​​ឡើង​កម្តៅ​បាន​ទៀត​ផង​ ។

​លោក ​Trungបាន​អះ​អាង​ទៀត​ថា ក្រអៅ​ឈូក​ក្នុង​ពេល​ខ្លះ​ក៏​អាច​ជួយ​សម្រួល​ដល់​ការ​ចរាចរ​ទៅ​មក​​របស់​​ឈាម​នៅ​ក្នុង​រាង​កាយ​មនុស្ស​បាន​ផងដែរ ​។ លើស​ពី​នេះ​ទៀត​វា​(​ក្រឪ​​ឈូក)​ក៏​អាច​ជា​ថ្នាំ​ប៉ូវ​កម្លាំង​និងលើក​​ទឹក​ចិត្ត​​  ។

សម្រាប់​ការ​ទទួល​ទាន​ជា​ទូ​ទៅ​ ក្រឳឈូក​ត្រូវ​បាន​គេ​យក​ទៅ​ស្ល​ជា​សម្ល​​ទឹក​ឬ​ជា​សម្ល​​គោក​។

​ក្រៅ​ពី​អត្ថ​ប្រយោជ​ន៍​ខាង​លើ​ តាម​លោក​Trungក្រអៅឈូក​នៅ​ផ្តល់​អត្ថ​​ប្រយោជន៍​ផ្នែក​សុខភាព​ជា​ច្រើន​មុខ​ទៀត​ ក្នុង​នោះ​មាន​ដូចជា​៖

-បញ្ឈប់​ការ​ហូរ​ឈាម​ច្រមុះ​ ៖ លាង​វា​ឱ្យ​បាន​ស្អាត​ បុក​រួច​ច្របាច់យក​ទឹកឱ្យ​​បាន​២០០​​ក្រាម​​ផឹក​នៅ​ពេល​ថ្ងៃ​ ។ វិធី​ម្យ៉ាង​ទៀត​គឺ​អាច​យក​​ទឹក​ដែល​កិន​រួច​បន្តក់​លើ​ច្រមុះ​ដែល​កំពុង​ហូរឈាម​ ។

-ជួយ​ឱ្យ​ឃ្លាន​អាហារ​ ៖ យក​ក្រអៅឈូក​ស្រស់​ចិត​ស្តើង​ៗ​ចំនួន​៥០​ក្រាម​ ហើយ​យក​ទៅ​បបរ​និង​រោយ​ស្ករ​តិច​ៗពី​លើ​ ។

-ជួយសម្រួល​ដល់​ដំ​ណេក​ក្នុង​ពេល​យប់​ ៖ អស់​លោក​អ្នក​អាច​យក​ក្រអៅឈូក​៥០០​ក្រាម​​លាយ​ជា​មួយ​ផ្លែពុទ្រា​ក្រហម​២០០​ក្រាម​​​ទៅ​ធ្វើ​ជា​ស៊ុប​ផ្អែម​ដោយ​​ចម្អិ​ន​ជា​មួយ​ស្ករ​ដុំឱ្យ​​បាន​កន្លះ​ម៉ោង​ ។ បន្ទាប់​មក​ហុត​ស៊ុប​នោះ​ទាំង​នៅ​​ក្តៅ​ឧណ្ហ​ក្នុង​​ពេល​ល្ងាច​​ ៕

06bdf70c-51ab-4dac-8d31-506153157538

7d9fb67d-2578-4c38-8d5e-d49642b8d990

e35c14b0-3790-4673-b17a-d3695eea7bad

Kroau_chhouck1

wpid-wp-1409395930994

SHARE