+ការបង្កើតសំបុកអង្ក្រង៖
– បើសិនជាអ្នកមានដើមឈើមានសម្បុកអង្ក្រងនៅទីនោះស្រាប់ អ្នកគ្រាន់តែយកខ្សែមកចងពីដើមឈើមួយទៅដើមឈើមួយទៀត គឺជាការស្រេច។
– បើដើមឈើណាគ្មានអង្ក្រង អ្នកគ្រាន់តែយកចំណីទៅដាក់ព្យួរនៅលើដើមឈើនោះ រួចយកសំបុកអង្ក្រងមួយទៅដាក់ត្រង់ទីដែលបានដាក់ចំណីនោះ វានឹងបង្កើតសំបុកនៅលើដើមឈើនោះមិនខាន។
ការផ្តល់ចំណី៖
– អាចយកកាកសំណល់ត្រីសាច់ពីផ្ទះបាយដាក់លើអ្វីមួយ ទៅចងព្យួរលើដើមឈើឲ្យបានច្រើនដើម នោះការពង្រីកសម្បុករបស់វាក៏មានច្រើនតាមនោះដែរ។
– អាចដាក់ចំណីរាល់ថ្ងៃ ឬរៀងរាល់៥ថ្ងៃម្តងក៏បាន ដោយចងចំណីនៅលើខ្សែ ដែលបានចងបន្តពីដើមមួយទៅដើមឈើមួយទៀត។
+ការប្រមូលផល៖
– អង្ក្រងបង្កើតពងលឿនណាស់ ក្នុងមួយសំបុកអាចប្រមូលពងបានរហូតមួយគីឡូក្រាមក៏មាន ក្នុងរង្វង់ ២០ថ្ងៃម្តង។ ការផ្តល់ចំណីឲ្យបានទៀងទាត់ធ្វើឲ្យវាពង្រីកសំបុកបានលឿន និងបង្កើតសំបុកថ្មីក៏ច្រើនដែរ។
– ការយកពងអង្ក្រងមិនចាំបាច់បំផ្លាញសំបុកវាទាំងមូលឡើយ គឺទុកពីក្រោមសំបុក យកតែពងវាបានហើយ។
– ការយកពងអង្ក្រងមិនចាំបាច់បំផ្លាញសំបុកវាទាំងមូលឡើយ គឺទុកពីក្រោមសំបុក យកតែពងវាបានហើយ។
– ពងអង្ក្រងដែលយកបាន អាចលក់ឲ្យគេឆៅ ឬជ្រក់លក់ខ្លួនឯងក៏បាន វាអាចជាការរកចំណូលមួយជាបន្ថែមក្រោយពីទំនេរពីការងារធម្មតា៕
ប្រភពៈ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង
ទំព័រដើម បច្ចេកទេសកសិកម្មទំនើប