សូមShare ចែកគ្នាដឹងផង 🥑🥑 រកឃើញវិធីពីរយ៉ាងងាយបំផុតដើម្បីរក្សាទុកផ្លែប័រ🥑🥑ឳ្យនៅស្រស់បានយូ…!🥑🥑🥑

1042

អ្នកប្រហែលជាធ្លា​ប់ជួបបញ្ហារការរក្សាទុកផ្លែប័រអោយនៅស្រស់បានយូរ។ យើងក៏ដឹងហើយថាផ្លែប័រទុំវាមានភាពងាយនឹងរលួយប្រសិនបើយើងមិនបានទុកដាក់វាបានត្រឹមត្រូវ។ខាងក្រោមនេះជាវិធីងាយៗដែលអាចរក្សារទុកផ្លែប័រអោយនៅស្រស់បានយូរ។

13138847_968290636600041_3205230474462516895_n

របៀបរក្សាទុកផ្លែប័រអោយនៅស្រស់បានយូ / HOW TO KEEP AVOCADO FROM TURNING BROWN
រុក្ខជាតិ/PLANT: ផ្លែប័រ/Avocado

វិធីធ្វើ១/INSTRUCTION1:

#ទឹកក្រូចឆ្មា
-ច្របាច់ទឹកក្រូចឆ្មាទៅលើផ្លែប័រឳ្យសព្វផ្លែប័រ ព្រោះថាជាតិអាស៊ីតពីក្រូចឆ្មាអាចការពារកុំអោយខ្យល់អុកស៊ីសែនមកប៉ះដោយផ្ទាល់ជាមួយផ្លែប័រ/add lime juice to the avocado

វិធីធ្វើ២/INSTRUCTION2:

#រុំថង់កុំអោយខ្យល់ចូល
-បើមានផ្លែប័រសល់មួយចំហៀងឬក៏ហើយអាចរុំទាំងមូលជាមួយថង់ផ្លាសស្ទិច ហើយកុំឲ្យខ្យល់ចូល/with leftover avocado or mashed, wrap with plastic(make that is against the flesh to prevent any oxygen from entering)

4

avocado-storage2

aid3182338-v4-728px-Store-Avocado-Step-9

13139128_968290683266703_2611902187290204285_n

012

13082619_968290259933412_3886745029460430669_n

13124935_968290736600031_8870270252718525932_n

ប្រភព៖ thespruce

រក្សាសិទ្ធីដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market

—————————————————————–

ផ្លែ​ប៊័រផ្តល់​អត្ថ​ប្រយោជន៍​ ​ដល់​សុខ​ភាព​អ្នកពិសារយ៉ាងច្រើនដូចជា…

ផ្លែ​ប៊័រ​អាចនឹងមានផ្ទុក​សារ​ធាតុ​ប្រេង​​ ប៉ុន្តែ នេះមិន​មែន​មាន​ន័យ​ថា វា​ផ្តល់ផល​មិនល្អ សម្រាប់សុខភាពនោះ​ទេ ។ ជា​ការ​ពិត​ណាស់​ ផ្លែឈើ​នេះគឺ​ជា​ឃ្លាំង​ស្តុក​​អាហារូបត្ថម្ភ​​ដែល​ផ្តល់​​​នូវអត្ថ​ប្រយោជន៍​ចំពោះ​សុខ​ភាព​​ប្រ​កប​ដោយ​សក្តានុពល​​​ ។ សាច់​ទន់​ដូចជា​ក្រេមនិង​ពោរ​ពេញ​​​ដោយ​រស​ជាតិ​​ ​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​គ្រឿង​ផ្សំ​ក្នុង​អា​ហារ​ផងដែរ ។ ដោយ​សារ​តែ​សមាស​ធាតុ​ខ្លាញ់ដ៏​សម្បូរ​បែប​ ប៊័រ​ក៏​ត្រូវ​បាន​ប្រើ​ជំនួស​សាច់​នៅក្នុង ​Sandwich ទៀតផង​ ។

13336133_833960810082158_1438284251175705163_n

យោង​តាម​អត្ថ​បទ​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ Medical News Todayបាន​វិ​ភាគ​យ៉ាង​ល្អិត​​ល្អន់​ទៅ​លើ​​សមាស​ធាតុ​អា​ហារូបត្ថម្ភ​របស់​ផ្លែ​ប៊័រ ។ សមាស​ធាតុ​ទាំង​នោះ​មាន​ដូចជាៈ​

+សារ​ធាតុ​ប្រេង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សុខ​ភាព​ ៖ ប៊័រ​មួយ​ផ្លែ​មាន​ផ្ទុក​សារ​ធាតុ​ប្រេង​ប្រហែល​ជា​៣/៤​នៃ​កាឡូរី​សរុប​របស់​វា ។ ​

Untitled-1-6

+ប្រូតេអុី​ន៖ ប៊័រ​មួយ​ផ្លែ​ជា​​មធ្យម​ផ្ទុក​ប្រូ​តេអុីន​ប្រ​ហែល​ជា​៤​​ក្រាម​ ។ នេះ​ជា​បរិ​មាណ​ដែល​ច្រើន​ជាងផ្លែ​ឈើដទៃ ។

+សារ​ធាតុ​ស្ករ ៖ បរិ​មាណ​ជាតិស្ករក្នុង​ផ្លែ​ប៊័រ​ ​បើធៀបទៅ​នឹងផ្លែ​ឈើ​ដទៃទៀតគឺ​ទាប​ខ្លាំង​ណាស់ ។ ប៊័រ​មួយ​ចំ​ហៀង​​មាន​ផ្ទុក​ជាតិ​ស្ករ​ ប្រមាណជា ០,២ក្រាម ។

+បណ្តា​វីតាមីននិងសារធាតុរ៉ែ ៖ ប៊័រ​គឺ​ជា​​ប្រភពដ៏សម្បូរ​បែប​នៃ​រ៉ែ​ប៉ូតាស្យូម ។ លើស​ពី​នេះ​​ទៀត​ វា​មាន​ផ្ទុក​វីតា​មីន​ K វីតាមីន B9 វីតាមីន B6 វីតាមីន C វីតាមីន B5 និង​វីតាមីន E ។

+សារ​ធាតុ​សរសៃ​ ៖ ប៊័រ​មួយ​ផ្លែ​ជា​​មធ្យម ​ផ្ទុក​សារ​ធាតុ​សរសៃ​ចំនួន​១១ក្រាម​ ។ នេះ​ជាចំ​នួន​ដែល​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​តម្រូវ​ការ​កម្រិត​អប្បបរមា​សារ​ធាតុ​សរសៃ​ប្រ​ចាំ​ថ្ងៃរបស់​រាង​​កាយ​មនុស្ស​​ម្នាក់​ៗ​ ។

13307473_833966080081631_251439593620038034_n

អត្ថ​ប្រ​យោ​ជ​ន៍​​សុខ​ភាព​របស់ផ្លែប៊័រ ៖
ក្រៅ​ពីជា​ប្រ​ភពដ៏សម្បូរ​បែប​​នៃ​សារ​ធាតុ​សរសៃ​និង​វី​តា​មី​ន​​​​​​​​​ ប៊័រ​ផ្តល់​អត្ថប្រយោជន៍​​មួយ​ចំ​នួន​ទៀត​ដល់​សុខ​ភាព​ក្នុង​នោះ​មា​​ន ៖

១- កាត់​បន្ថ​យ​កម្រិ​តខ្លាញ់​កូឡេស្តេរ៉ូល ​៖
ការ​ស្រាវ​ជ្រាវ​តាម​បែប​វិទ្យា​សាស្ត្រ​បាន​បង្ហាញ​​ថា ​ទទួល​ទាន​ផ្លែ​ប៊័រ​ជួយ​បញ្ចុះ​កម្រិត​ខ្លាញ់​​កូ​ឡេស្តេរ៉ូល​អា​ក្រក់​ ។ ការសិក្សា​​មួយ​ដែល​​បានចេញផ្សាយ​ក្នុងព្រឹត្តិ​បត្រ​ Archives of Medical Researchបានរក​ឃើញ​​ថា ដាក់​បញ្ចូល​ផ្លែ​ប៊័រ​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ អាច​ជួយ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​កម្រិត​ខ្លាញ់​លីពីតជា​ពិ​សេស​ចំពោះ​អ្នក​ជំ​ងឺ​លើស​ខ្លាញ់​ ។ ការ​ពិ​សោធ​ដែល​មាន​​រយៈ​ពេល​មួយ​សប្តាហ៍​បាន​បង្ហាញ​ថា​កម្រិត​​​​​ខ្លាញ់​កូ​ឡេស្តេរ៉ូល​អា​ក្រក់​និង​ខ្លាញ់​Triglycerideរបស់​អ្នក​ជំ​ងឺ​លើស​ខ្លាញ់​ដែល​ទទួល​ផ្លែ​ប៊័រ​បាន​ថយ​ចុះ​ ២២ភាគ​រយ​ ប៉ុន្តែ​ កម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូលល្អ​វិញ​បាន​កើន​១១ភាគ​រយ ។

13267938_833960783415494_8788472557167080309_n

២- កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​​ ជំងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​និង​ជំងឺ​សរសៃ​ឈាមបេះ​ដូង ៖
ការ​សិក្សា​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​ Nutrition Journal បាន​បង្ហាញ​ពី​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​ការ​ទទួល​ទាន​ផ្លែ​ប៊័រ​ទៅនឹងជំ​ងឺ​Metabolic Syndrome (ភាព​ច្របូក​ច្របល់​នៃ​ការ​ប្រើ​ប្រាស់​និង​ស្តុក​ទុក​ថាម​ពល​របស់​រាង​កាយ )។ ​អ្នក​វិទ្យា​សាស្រ្ត​បាន​សន្និ​ដ្ឋាន​ថា ការ​ទទួល​ទាន​ផ្លែប៊័រ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​​នឹងការ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើងនូវ​​​គុណ​ភាពរួម​នៃ​របបអាហារ ការប្រើ​ប្រាស់​អា​ហារូបត្ថម្ភ​​និងធ្វើ​ឱ្យ​ថយ​ចុះ​ហានិភ័យ Metabolic Syndrome​ផង​ដែរ។

M02-07-16-j-400x260

៣-​អាច​ជួយ​បង្កា​រ​ជំ​ងឺ​មហា​រីក​ ៖
វត្ត​មាន​ដ៏​សម្បូរ​បែប​នៃ​សមាស​​ធាតុ​phytochemicals​​​​នៅ​ក្នុង​ផ្លែប៊័រ​ត្រូវបានអ្នក​វិទ្យា​សាស្ត្រ​​​អះ​អាង​ថា​​ អាច​ជួយទប់​ស្កាត់​ការ​អភិវឌ្ឍ​របស់​ជំងឺមហារីក​ ។
សូមបញ្ជាក់​ថា ផ្លែ​ប៊័រ​ក៏​ផ្តល់ផល​រំ​ខាន​​ខ្លះ​ៗ​ដែរ​ដល់​អ្នក​ទទួល​ទាន​មួយចំ​នួន​ បើ​ទោះ​ផល​រំ​ខាន​ទាំង​នោះ​ជា​ករណី​កម្រ​ក្តី ។ ដូច្នេះ​ ប្រ​សិន​ជា​អស់​លោក​អ្នក​ជួប​​អា​ការៈ​ដូច​ជា ក្អក តឹងច្រមុះ​… សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ ៕

13307473_833966080081631_251439593620038034_n

SHARE